ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.!

ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ និងលោកស្រី គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត រួមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា លោក/លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អញ្ជើញទៅបួងសួងសុំសេចក្តីសុខចម្រុងចម្រើនជួយដល់ខេត្តព្រះសីហនុ ហើយក៏សូមបួងសួងដល់ទេវតា វត្ថុស័ក្ដិសិទ្ធក្នុងលោក និងលោកយាយម៉ៅ ស្ថិតនៅភូមិ៦ ឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបន្តមកអាស្រមលោកយាយម៉ៅ ស្ថិតនៅឃ្លាំងលើ ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីបារមីនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ឱ្យទទួលស្គាល់លោក ម៉ាង ស៊ីណេត ជាអភិបាលថ្មី នៃគណ:អភិបាល ខេត្តព្រះសីហនុ ហើយពិធីនេះបានរៀបចំធ្វើឡើងនៅកាលពីរសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ម៉ាង ស៊ីណេត ជាអភិបាលថ្មី នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកស្រី គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត រួមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក/លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអញ្ជើញរៀបចំនូវគ្រឿងតង្វាយមានបាយសី ស្លាធម៌ បារី ម្លូស្លា ផលានុផលគ្រប់មុខ ដាក់តាមថ្នាក់ជាលំដាប់លំដោយនូវភោជនីយាហារ និងភេសជ្ជៈ នូវឧទកំ មានកុកដ: សូករ: ទន្ទឹមនោះលោក ក៏បានអុជទៀនធូប ភ្លឺព្រោងព្រាត ស្អាងស្អាត ព្រមទាំងមានតូរតន្ត្រីបុរាណខ្មែរប្រគុំកំដរផងដែរ ដើម្បីបូជាថ្វាយចំពោះទេវតា ទេព្វធិតា ស្តេចចតុលោកបាលទាំង៤ ទស្សបរមី និងវត្ថុស័ក្កសិទ្ធគ្រប់ៗព្រះអង្គ អ្នកទេព្វារក្ស អ្នកមេសរ អ្នកតាម្ចាស់ស្រុកគ្រប់ៗរូប ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ជូនលោក ម៉ោង ស៊ីណេត អភិបាលថ្មី នៃគណអភិបាល ខេត្តព្រះសីហនុ ដូចនេះហើយសូមទេវតា ទេព្វធិតា ស្តេចចតុលោកបាលទាំង៤ ទស្ស បរមី និងវត្ថុស័ក្កសិទ្ធគ្រប់ៗព្រះអង្គ អស់រឺទ្ធីនុភាព លោកអ្នកទេព្វារក្ស អ្នកមេសរគ្រប់ៗរូបយាង នឹងអញ្ជើញទទួលនូវគ្រឿងសក្ការបូជាទាំងអម្បាលនេះ ហើយក៏សូមពិភារក្សាថែរក្សាលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានសមប្រកបដោយនូវឬទ្ធីបារមីពេញបរិបូរណ៌ ចម្រើននូវព្រះពុទ្ធមង្គលពរ៤ ប្រកា គឺទីឃាយុ វណ្ណ: សុខ: ពល: និងសេចក្តីសុខ សេចក្តីចម្រើន សិរីវឌ្ឍី បវរមង្គល វិបុលសុខ មហាប្រសើរក្សេមក្សាន្ត សុខដុមរមនា ត្រជាក់ព្រជុំ គ្រប់ទិន្នទិវារាត្រីកុំបីក្លាយជាបការ:ដ៏ទៃឡើយ ម្យ៉ាងវិញទៀត ក៏សូមអស់លោកមេត្តាពេចពិល រមិលមើល និងទទួលស្គាល់ លោក ម៉ាង ស៊ីណេត ជាអភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ ដែលពោពេញទៅដោយប្រជាប្រិយ៍ភាព ទេពកោសល និងមានសមត្ថភាព ដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ លោកមានទំនុកចិត្តគាំទ្រ ប្រគល់ភារកិច្ចជូន ឯកឧត្តម សម្រាប់បន្តដឹកនាំកសាងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយសម្រាប់មន្ត្រីរាជការក្រោមឱវាទ គោរពស្រឡាញ់ ប្រកបដោយព្រម្មវិហារធម៌។

ហើយក្រោមការដឹកនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុថ្មី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ លោកគោរពស្រឡាញ់រាប់អាន ពិសេសថ្នាក់ដឹកនាំគ្រប់ស្ថាប័នជាតិលោកស្រឡាញ់ចូលចិត្តគាំទ្រក្នុងការចូលរួមកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ កាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខជាក់ជាមិនខាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក