ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបន្តផ្តោតលើប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលរបស់អ្នកក្នុងនាមជាអ្នកដឹកនាំមួយរូប” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

ភ្នំពេញ៖​ ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន៣០០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្នើអោយសិក្ខាកាមបង្ហាញចំណាប់អារម្មណ៍លើវគ្គបណ្តុះបណ្តាលនេះដែលចំណាប់អារម្មណ៍ទាំងនោះបានរំលេចនូវសារៈសំខាន់របស់ចំណេះដឹងដែលទទួលបាន និងវគ្គនេះគឺជាវេទិការសម្រាប់ផ្សារភ្ចាប់គ្នារវាងមន្រ្តីសុខាភិបាលនៅតាមតំបន់ឆ្ងាយដាច់ស្រយាលជាមួយថ្នាក់ដឹកនាំស្ថាប័ន។

ក្នុងសប្តាហ៍នេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តប្រធានបទ “ការធ្វើឱ្យប្រសើរឡើងនូវឥទ្ធិពលរបស់អ្នក ក្នុងនាមជាអ្នកដឹកនាំមួយរូប” ដោយសង្ខេបទ្រឹស្តីរបស់ Johari Window និងវិធីសាស្រ្តដែលអ្នកដឹកនាំអាចប្រើប្រាស់ដើម្បីពង្រីកឥទ្ធិផលរបស់ខ្លួន រូមមាន៖ (១) អ្នកដឹកនាំត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ជាងមុនដោយស្តាប់ការផ្តល់ពត៌មានត្រឡប់ពីសហភាតរៈ (២) ពន្លាតសមត្ថភាពខ្លួនដោយរៀនសូត្រនូវអ្វីដែលថ្មី ធ្វើអ្វីដែលថ្មី និង ធ្វើការជាមួយក្រុមការងារនិងបរិបទផ្សេងៗអោយបានច្រើន និង (៣) ចែករំលែកនូវភាពឯកជនរបស់ខ្លួនដែលមានប្រយោជន៍សម្រាប់ការងារជាមួយសហភាតរៈអោយបានច្រើនជាងមុន។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលចាប់ពីសប្តាហ៍នេះមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក