ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក លឹម វិសាល រដ្ឋលេខាធិការ ចូលរួមបើកវគ្គ «កិច្ចពិភាក្សាតុមូល ស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍»

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានសហការជាមួយមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា រៀបចំ «កិច្ចពិភាក្សាតុមូលស្តីពីពិពិធកម្មជម្រើសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា៖ ទស្សនៈរបស់អាល្លឺម៉ង់ និងអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ កិច្ចពិភាក្សានេះមានអ្នកចូលរួមប្រមាណជាង៤០រូប ដែលជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត និងវិស័យឯកជនមួយចំនួន នៅកម្ពុជា។

ឯកឧត្តម លឹម វិសាល រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាកិច្ចពិភាក្សាតុមូលនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីសារសំខាន់នៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការពិភាក្សាបានផ្តោតសំខាន់លើ (១) ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ ព្រមទាំងបញ្ហាប្រឈមនានា (២) យុទ្ធសាស្ត្រវិនិយោគរបស់កម្ពុជាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង (iii) ការពិនិត្យលើករណីសិក្សាពីប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកំណត់ចំណុចខ្លាំង និងកាលានុវត្តភាពក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក