ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សជាង ២៤ម៉ឺននាក់ត្រូវបានជម្លៀសចេញដោយហេតុការណ៍ជំនន់ទឹកភ្លៀងនៅខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍៍នៅថ្ងៃទី៣ ខែកក្កដានេះថា មនុស្សប្រមាណជា ២៤ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅភាគខាងកើតប្រទេសចិន ខណៈដែលព្យុះភ្លៀងបានបោកបក់ពេញប្រទេស និងបណ្តាលឱ្យទឹកទន្លេ យ៉ងសេ (Yangtze) និងទន្លេផ្សេងទៀតបានហក់ឡើងខ្ពស់ជាខ្លាំង។ គួរឱ្យដឹងថា ថ្មីៗនេះប្រទេសចិនបានរងគ្រោះធម្មជាតិផ្សេងៗជាច្រើនដែលរួមមានទាំងបញ្ហាទឹកជំនន់ ក៏ដូចជារលកកំដៅឡើងខ្លាំងជាដើម។ 

អ្វីដែលគេចាប់អារម្មណ៍នោះគឺ ចិនគឺជាប្រទេសនាំមុខគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា កត្តានេះបានជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកើតឡើងកាន់តែញឹកញាប់ និងខ្លាំងឡើង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) បញ្ជាក់ថា ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងនេះបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជនជិត ១លាននាក់នៅខេត្ត អានហ៊ុយ (Anhui) ហើយបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ២៤ម៉ឺននាក់គិតត្រឹមថ្ងៃអង្គារម្សិលមិញ។ នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នខេត្ត​ Anhui បញ្ជាក់ថា ព្យុះភ្លៀងបានបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ និងស្រុកចំនួន ៣៦ ក្នុងទីក្រុងចំនួន ៧ នៃខេត្តនេះ។ អាជ្ញាធរក៏បានបញ្ជាក់ថាទឹកទន្លេ យ៉ងសេ ដែលជាទន្លេវែងបំផុតរបស់ប្រទេសចិនបានហក់ឡើងខ្ពស់ខ្លាំងលើសពីកម្រិតប្រកាសអាសន្ន ហើយត្រូវគេរំពឹងថានឹងមានការហក់ឡើងបន្តទៀត។ 

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បញ្ជាក់ថា ភ្លៀងធ្លាក់ច្រើនជាងកំពស់ ១០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅស្ថានីយអាកាសធាតុរាប់រយនៅទូទាំងខេត្តអានហ៊ុយ ចន្លោះម៉ោង ៥ល្ងាចថ្ងៃចន្ទ និងកាលពីថ្ងៃអង្គារម្សិលមិញ។ ដោយឡែក នៅក្នុងស្រុក Hexi ជិតទីក្រុង Hefei ទីរួមខេត្ត Anhui មានភ្លៀងធ្លាក់ច្រើនជាងកំពស់ ២៦៦មីលីម៉ែត្រត្រូវបានរាយការណ៍។ ក្នុងនោអផងដែរ មានកងកម្លាំងរាប់ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យទំនប់នៅតាមដងទន្លេ Yangtze ក្នុងទីក្រុង Anhui។

គួរឱ្យដឹងថា ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះមហន្តរាយបណ្ដាលឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ជាក់ស្ដែងយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ទឹកជំនន់នៅកណ្តាលខេត្តហ៊ូណាន (Hunan) បានឆក់យកជីវិតមនុស្ស  ៥នាក់កាលពីខែមិថុនា ខណៈដែលការរអិលបាក់ដីនៅក្នុងខេត្តនេះបានសម្លាប់មនុស្ស ៨នាក់។ ដោយឡែក ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏បានបណ្តាលឱ្យមនុស្ស ៣៨នាក់ស្លាប់នៅក្នុងខេត្ត គ័ងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន កាលពីខែមិថុនាកន្លងទៅផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក