ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុនដាក់បង្ហាញ និងចរាចរក្រដាសប្រាក់ថ្មីដែលប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ភចុងក្រោយបង្អស់លើពិភពលោក

អន្តរជាតិ៖ ជប៉ុនបានចាប់ផ្តើមចរាចរក្រដាសប្រាក់ថ្មីដំបូងរបស់ខ្លួនក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ នៅថ្ងៃពុធ ទី៣ ខែកក្កដានេះ ដែលក្រដាសប្រាក់ថ្មីនេះមានការរចនារូបភាពជាទម្រង់ 3D ក្នុងគោលបំណងជៀសវាងការលួចចម្លង និងផលិតក្រដាសក្លែងក្លាយ។ ក្រដាសប្រាក់នេះក៏ត្រូវបានបោះពុម្ភអមជាមួយបច្ចេកវិទ្យាហូឡូក្រាម (Hologram) ដែលបង្ហាញរូបភាពទៅកាន់ជ្រុងផ្សេងៗគ្នា ដោយប្រើប្រាស់បច្ចេកវិទ្យាដែលការិយាល័យបោះពុម្ពក្រដាសប្រាក់ជាតិរបស់ប្រទេសជប៉ុនអះអាងថាជា ក្រដាសប្រាក់ដំបូងគេរបស់ពិភពលោកដែលមានបច្ចេកវិទ្យានេះ។

ក្រដាសប្រាក់ ១០,០០០យ៉េនថ្មី ដែលមានបង្ហាញនូវរូបភាពរបស់លោក Eiichi Shibusawa (កើតឆ្នាំ១៨៤០-ស្លាប់នៅឆ្នាំ១៩៣១) ដែលជាស្ថាបនិកនៃធនាគារ និងផ្សារហ៊ុនដំបូងគេ ដែលជារឿយៗត្រូវបានគេហៅថា "បិតានៃមូលធននិយមជប៉ុន"។ ដោយឡែក ក្រដាសប្រាក់ ៥,០០០យ៉េនថ្មី ដែលមានបង្ហាញនូវរូបភាពរបស់លោកស្រី Umeko Tsuda (កើតឆ្នាំ១៨៦៤-ស្លាប់នៅឆ្នាំ១៩២៩) ដែលបានបង្កើតសាកលវិទ្យាល័យស្ត្រីដំបូងគេក្នុងប្រទេសជប៉ុន និងក្រដាសប្រាក់ ១,០០០យ៉េនថ្មី ដែលមានបង្ហាញនូវរូបភាពរបស់លោក Shibasaburo Kitasato (កើតឆ្នាំ១៨៥៣-ស្លាប់នៅឆ្នាំ១៩៣១) ដែលអ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រដ៏ល្បីល្បាញរបស់ជប៉ុន។ 

អាជ្ញាធររូបិយប័ណ្ណគ្រោងនឹងបោះពុម្ពក្រដាសប្រាក់ដែលបានរចនានេះថ្មីប្រហែល ៧.៥ពាន់លានសន្លឹកនៅចុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។ លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុនបានថ្លែងក្នុងពិធីបង្ហាញជាផ្លូវការនៃក្រដាសប្រាក់នេះថា៖ "សាច់ប្រាក់គឺជាមធ្យោបាយទូទាត់ដែលមានសុវត្ថិភាព ដែលអាចប្រើប្រាស់បានដោយមនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយវានឹងបន្តដើរតួយ៉ាងសំខាន់ បើទោះបីជាវិធីទូទាត់ជំនួសនានាមួយចំនួននាពេលបច្ចុប្បន្នក៏ដោយ"។ 

គួរបញ្ជាក់ថា បើទោះបីជាក្រដាសប្រាក់ដែលមានស្រាប់នៅតែបន្តប្រើប្រាស់ក៏ដោយ ក៏ប៉ុន្តែស្ថានីយ៍រថភ្លើង ចំណតរថយន្ត និងហាងមួយចំនួន បាននិងកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវម៉ាស៊ីនទូទាត់ ខណៈដែលរដ្ឋាភិបាលបានជំរុញឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មនានាព្យាយាមកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់តិចបំផុត ក្នុងការឈានទៅដល់ការធ្វើឌីជីថលូបនីយកម្មនៃសេដ្ឋកិច្ចជប៉ុន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក