ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងមហាផ្ទៃសម្រេចកែសម្រួលថ្ងៃធ្វើការនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតានៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ

រាជធានីភ្នំពេញ៖ បើតាមលិខិតជូនដំណឹងរបស់លោកឧត្តមសេនីយ៍ឯកអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជូនទៅប្រធានក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា បញ្ជាក់ថា ក្រសួងមហាផ្ទៃបានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតានៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ (ផ្សារ អ៊ីអន ២) ដោយដំណើរការពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ និងឈប់សម្រាកនៅថ្ងៃចន្ទ និងថ្ងៃអង្គារ។

ក្នុងលិខិតដដែលបញ្ជាក់ថា ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល និងដើម្បីមានពេលវេលាសម្រាប់ថែទាំប្រព័ន្ធគ្រប់គ្រង ក្រសួងមហាផ្ទៃបានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពីថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យ (ឈប់សម្រាកនៅថ្ងៃចន្ទ និងអង្គារ) សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតាប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។ សម្រាប់ថ្ងៃចន្ទ និងអង្គារ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់មន្ត្រីប្រចាំការដើម្បីបើកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋដែលដល់ថ្ងៃត្រូវមកទទួលយក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក