ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Gayton McKenzie៖ ពីអតីត​ក្មេង​ទំនើង និង​ចោរប្លន់​ធនាគារក្លាយជារដ្ឋមន្រ្តីក្រសួងកីឡា សិល្បៈ និងវប្បធម៌អាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង៖ លោក  Gayton McKenzie ដែលជាអតីត​ក្មេង​ទំនើង និង​ចោរប្លន់​ធនាគារ​ និងក្រោយមកបានក្លាយជាម្ចាស់អាជីវកម្មក្លិបកម្សាន្តរាត្រី ព្រមទាំងជាអ្នកនយោបាយមាននិន្នាការប្រឆាំងផងនោះ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងកីឡា សិល្បៈ និងវប្បធម៌។ លោកប្រធានាធិបតី Cyril Rampahosa បានតែងតាំងលោក McKenzie ដែលជាមេដឹកនាំនៃសម្ព័ន្ធស្នេហាជាតិ (PA) ទៅក្នុងរដ្ឋាភិបាលពហុបក្សកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយពេលដែលសមាជជាតិអាហ្វ្រិក ហៅកាត់ថា (ANC) របស់លោក បានបាត់បង់សំឡេងភាគច្រើនក្នុងសភាជាតិក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ។

ប្រវត្តិរបស់លោក McKenzie ពិតជាមិនធម្មតាឡើយ ពោលគឺលោកបានធ្វើសកម្មភាពប្លន់ធនាគារលើកដំបូងបង្អស់កាលពីវ័យត្រឹម ១៦ឆ្នាំ រហូតមកលោកបានអះអាងក្នុងកិច្ចសម្ភាសន៍មួយថា លោកបានចំណាយពេលជាក្មេងទំនើងពេញទីរយៈពេលជាង ៧ឆ្នាំអំឡុងការជាប់ពន្ធនាគារ តែយ៉ាងណាមិញលោកបានប្តេជ្ញាកែប្រែខ្លួន និងធ្វើជាមនុស្សថ្មីឡើងវិញនៅពេលអនុវត្តទោសរួច និងចេញពីពន្ធនាគារ។ លោកបានក្លាយជាមនុស្សដែលទទួលបានការចាប់អារម្មណ៍ និងជានិមិត្តរូបនៃការប្តេជ្ញាកែប្រែខ្លួនជាថ្មី តាមរយៈបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៣ ដោយលោកថ្លែងថា៖ "ខ្ញុំអាចនឹងមានត្រឹម ១២ Rand (រូបិយបណ្ណអាហ្វ្រិកខាងត្បូង) ប៉ុន្តែខ្ញុំមានរាប់ពានលាន Rand នៅក្នុងខួរក្បាលរបស់ខ្ញុំ។ មនុស្សភាគច្រើនអាចនឹងមិនយល់ ប៉ុន្តែខ្ញុំចង់និយាយថាមនុស្សភាគច្រើនផ្តោតតែលើភាពខ្វះខាត ប៉ុន្តែមិនគិតពីវិធីដើម្បីអាចបំពេញភាពខ្វះខាតនេះឡើយ"។ 

ក្រោយមក លោក McKenzie បានក្លាយជាវាគ្មិនលើកទឹកចិត្តដ៏ល្បីល្បាញ ថែមទាំងបានបោះពុម្ភផ្សាយសៀវភៅអំពីជីវប្រវត្តិ និងជីវិតរបស់ខ្លួនទៀតផង ហើយលោកក៏ចាប់ផ្តើមទទួលបានជោគជ័យលើអាជីវកម្មជាច្រើនជាមួយមិត្តស្លាប់រស់របស់លោកឈ្មោះ Kenny Kunene ដែលបានចេញពីពន្ធនាគារជាមួយគ្នា។ 

យ៉ាងណាក្ដី បច្ចុប្បន្នលោក McKenzie ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយម្នាក់ ក្រោយពីលោកបានចាប់ផ្តើមបង្កើតសម្ព័ន្ធស្នេហាជាតិ (PA) កាលពីឆ្នាំ២០១៣ ដែលមានមិត្តជិតស្និទ្ធគឺលោក Kunene  ជាអនុប្រធាន។ ជាងមួយទសវត្សរ៍ក្រោយមក គណបក្សនេះទទួលបានសំឡេងគាំទ្រពីការបោះឆ្នោតជាតិប្រមាណជា ២ភាគរយ និងទទួលបានការគាំទ្រក្នុងការបោះឆ្នោតសម្រាប់រដ្ឋាភិបាលខេត្ត Western Cape ចំនួន ៨ភាគរយ។ សម្ព័ន្ធនេះបានទទួលការគាំទ្រពីក្រុមមនុស្សចម្រុះជាតិសាសន៍នៅអាហ្វ្រិកខាងត្បូង។

ពាក្យស្លោកនៃសម្ព័ន្ធស្នេហាជាតិគឺ "Ons baiza nie" ជាភាសា Afrikaans ដែលមានន័យថា "យើងមិនខ្លាចអ្វីនោះឡើយ"។ គួរឱ្យដឹងថា ភាសា Afrikaans  ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសហគមន៍ប្រជាជនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង ដោយមានអ្នកនិយាយភាសានេះប្រមាណជា ៨ភាគរយនៃចំនួនប្រជាជនសរុបរបស់អាហ្វ្រិកខាងត្បូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក