លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

លោក ស ថេត ដាក់បទបញ្ជាឱ្យកងកម្លាំងអនុវត្តការងារឱ្យម៉ឹងម៉ាត់ក្នុងតំបន់ក្រហម

ភ្នំពេញ ៖ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ  ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកំណត់ជាតំបន់ក្រហម តម្រូវឱ្យបិទខ្ទប់រយៈពេល ៧ថ្ងៃបន្ថែមទៀត។

អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យគោលដៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវដើម្បីណែនាំដល់កងកម្លាំងទាំងអស់ឱ្យអនុវត្តការងារបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសក្នុងតំបន់រងការឆ្លងខ្លាំង ក្នុងតំបន់ក្រហម ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។

រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង០០៖០០ចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក