ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សាលាដំបូងខេត្តត្បូងឃ្មុំបដិសេធលើការចុះផ្សាយព័ត៌មានមិនពិតមួយទាក់ទងនឹងករណីហិង្សានៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយបានបញ្ជាក់ថា កាលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ Bong Na បានធ្វើការផ្សព្វផ្សាយថា “នាងខ្ញុំឈ្មោះ វង់ ណៃស៊ីម ជាអាជីវករនៅផ្សារអូរាំងឪ ដែលជាជនរងគ្រោះ ត្រូវបានជន ៦នាក់ ស្រី ៥នាក់ ប្រុស ១នាក់ ព្រួតវ៉ៃនាងខ្ញុំរហូតដល់រលូតកូន រយៈពេលមួយឆ្នាំហើយ ពុំទាន់ទទួលបានភាពយុត្តិធម៌ទេ នាងខ្ញុំសុំលើកម្រាមដៃដប់សំពះទៅដល់សម្តេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស សុខា ក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម កើត រិទ្ធ ដែលជារដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សូមជួយរកភាពយុត្តិធម៌ដល់នាងខ្ញុំផង នាងខ្ញុំត្រូវភាគីជនបង្ករមានគ្នា ៦នាក់ មកត្រួតវ៉ៃ នាងខ្ញុំរហូតដល់រលូតកូន រយៈពេលជាងមួយឆ្នាំហើយ នាងខ្ញុំពុំទាន់បានទទួលភាពយុត្តិធម៌នៅឡើយទេ នាងខ្ញុំមានការឈឺចាប់ជាពន់ពេក តើហេតុអ្វីច្បាប់លោកទុក្ខសំណុំរឿងបណ្តឹងរបស់ខ្ញុំស្ងាត់បាត់ឈឹង ដោយពុំឃើញពន្លឺយុត្តិធម៌សូម្បីតែបន្តិច ដូច្នោះខ្ញុំមានតែទទួចអង្វរទៅដល់ សម្តេចនិងថ្នាក់ដឹកនាំជួយរកភាពយុត្តិធម៌ដល់នាងខ្ញុំដោយក្តីអនុគ្រោះ” ។

អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌលេខ ៤២៦ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដែលមានជនត្រូវចោទឈ្មោះ អន សំអាត ភេទស្រី អាយុ៤៩ឆ្នាំ និងឈ្មោះ វង់ ណៃស៊ីម ភេទស្រី អាយុ ៣៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា (ទៅវិញទៅមក), ឈ្មោះ អន សំអាត ភេទស្រី អាយុ ៤៩ឆ្នាំ, ឈ្មោះ អន លាងបូ ភេទស្រី អាយុ ៤០ឆ្នាំ, ឈ្មោះ សុង ឆេងហួរ ភេទស្រី អាយុ ១៩ឆ្នាំ, ឈ្មោះ យោប ផាតា ភេទស្រី អាយុ ២៩ឆ្នាំ, ឈ្មោះ ជីវី ភេទប្រុស (ពុំមានសវតាជាតិ) និងឈ្មោះ ស្រីណាត ភេទស្រី (ពុំមានសវតាជាតិ) ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចំពោះសំណុំរឿងខាងលើ មានអង្គហេតុដូចខាងក្រោម៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក នៅលើផ្លូវកៅស៊ូ ផ្សារអូររាំងឪ ស្ថិតនៅ ភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានករណីឈ្លោះប្រកែកគ្នារឿងដាក់ខោអាវលក់បាំងគ្នារវាងឈ្មោះ អន សំអាត ភេទស្រី និងឈ្មោះ វន់ ណៃស៊ីម ភេទស្រី ដែលឈានដល់ប្រើអំពើហិង្សាប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសកម្រិតស្រាលរៀងៗខ្លួន ក្រោយមកក៏បំបែក ចេញពីគ្នាទៅ។ បន្តិចក្រោយមក ជនសង្ស័យចំនួន ៦នាក់ មានឈ្មោះ ១/ឈ្មោះ អន សំអាត ភេទស្រី អាយុ ៤៩ឆ្នាំ, ២/ឈ្មោះ អន លាងបូ ភេទស្រី អាយុ ៤០ឆ្នាំ, ៣/ឈ្មោះ សុង ឆេងហូរ ភេទស្រី អាយុ ១៩ ឆ្នាំ, ៤/ឈ្មោះ ឃាម ជាតា ភេទស្រី អាយុ ២៩ឆ្នាំ, ៥/ ឈ្មោះ ជីវ៉ា ភេទប្រុស និង ៦/ឈ្មោះ ស្រីណាត ភេទស្រី បានធ្វើសកម្មភាពត្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ វន់ ណៃស៊ីម ភេទស្រី អាយុ៣៨ឆ្នាំ បណ្តាលឱ្យរងរបួស និងរលូតកូនក្នុងផ្ទៃ (អាយុ ៥សប្តាហ៍) ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ។

សូមបញ្ជាក់ជូនថា ជនត្រូវចោទខាងលើ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បញ្ជូនសំណុំរឿងទៅធ្វើការជំនុំជម្រះ ហើយសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានកំណត់កម្មវិធីជំនុំជម្រះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ ។

ចំពោះការលើកឡើងនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Bong Na គឺជាការលើកឡើងមិនពិត ។ សាលាដំបូងខេត្តត្បូងឃ្មុំ មានការសោកស្តាយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គណនី ហ្វេសប៊ុកឈ្មោះ Bong Na ដែលធ្វើឡើងដោយមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងមិនបានសាកសួរមកកាន់សាលាដំបូងខេត្តត្បូងឃ្មុំជាមុនសិន ។ ការផ្សាយព័ត៌មាននេះ បានធ្វើឱ្យសាធារណជន មានការភ័ន្តច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នសាលាដំបូងខេត្តត្បូងឃ្មុំ ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំបានអំពាវនាវឱ្យគណនីហ្វេសប៊ុកឈ្មោះ Bong Na ត្រូវបញ្ឈប់ការផ្សាយព័ត៌មានមិនពិតនេះបន្តទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក