ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហេតុការណ៍រថយន្តបុករះមួយបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៩នាក់នៅកណ្ដាលទីក្រុងសេអ៊ូល

កូរ៉េខាងត្បូង៖ បើតាមរបាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា ក្នុងហេតុការណ៍រថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្ស ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៩នាក់នៅក្នុងរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង។ ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យតក់ស្លុតនេះកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីយប់មិញ (ម៉ោងនៅកូរ៉េខាងត្បូង)។

បើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌៌មាន Yonhap ឱ្យដឹងថា ជនបង្កដែលជាអ្នកបើកបររថយន្តគឺជាបុរសដែលមានវ័យប្រមាណ ៦០ឆ្នាំ បានបើករថយន្តបុករះទៅលើហ្វូងមនុស្សដែលកំពុងឈរប្រមូលផ្តុំគ្នារង់ចាំភ្លើងសញ្ញាអនុញ្ញាតឱ្យឆ្លងផ្លូវ។ ក្រៅពីអ្នកស្លាប់ចំនួន ៩នាក់ មនុស្សចំនួន ៤នាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈប៉ូលិសអះអាងថានឹងបើកការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ។ 

យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា រថយន្តបង្កបានបើកបរក្នុងទិសដៅបញ្ច្រាសផ្លូវ ដោយបានជ្រុលទៅបុករថយន្តពីរគ្រឿងទៀត មុនពេលដែលវាបានបន្តបុករះទៅលើអ្នកដំណើរថ្មើរជើងដែលកំពុងដើរឆ្លងផ្លូវ។ ប៉ូលិសបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្លូវបំបែកមួយនៅជិតសាលាក្រុងសេអ៊ូល។ អ្នកបើកបរ​រថយន្តខាងលើ​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ប៉ូលិស​ថា នៅសុខៗរថយន្ត​បាន​បន្ថែម​ល្បឿន​លឿនខ្លាំងដោយខ្លួនឯង​។

គួរបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ការកំណត់ល្បឿនសម្រាប់អ្នកបើកបររថយន្តគឺ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវធម្មតា និង ៣០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវដែលមានភាពមមាញឹក និងនៅទីប្រជុំជន។ បើតាមរបាយការណ៍ឱ្យដឹងថា កាលពីឆ្នាំ២០២២ ចំនួនអ្នកថ្មើរជើងដែលបានបាត់បង់ជីវិតមានចំនួន ៣៥ភាគរយនៃចំនួនមនុស្សដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក