ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតប្រធានចារកម្មលោក Dick Schoof ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ហូឡង់

ហូឡង់៖ អតីតប្រធានចារកម្មលោក Dick Schoof និងជាអតីតរដ្ឋមន្ត្រីយុត្តិធម៌ និងសន្តិសុខបានក្លាយជានាយករដ្ឋមន្ត្រីហូឡង់ថ្មីនៅថ្ងៃអង្គារ ទី២ ខែកក្កដានេះ ខណៈលោកនឹងដឹកនាំគណៈរដ្ឋមន្ត្រីចម្រុះស្តាំនិយមថ្មីក្នុងបេសកកម្មអនុវត្តគោលនយោបាយអន្តោប្រវេសន៍ "តឹងរ៉ឹងបំផុតមិនធ្លាប់មាន" នៅក្នុងប្រទេសហូឡង់។ គួរឱ្យដឹងថា រយៈពេល ២២៣ថ្ងៃក្រោយមេដឹកនាំស្តាំនិយម លោក Geert Wilders បានឈ្នះការបោះឆ្នោតដែលបង្កភាពភ្ញាក់ផ្អើលនៅទូទាំងទ្វីបអឺរ៉ុប និងពិភពលោក, លោក Dick Schoof ក៏បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ហូឡង់បន្តពីលោកនាយករដ្ឋមន្ត្រី Mark Rutte ដែលកាន់អំណាចជាង ១៤ឆ្នាំ។ 

Wilders ត្រូវបានបង្ខំឱ្យបោះបង់ចោលនូវមហិច្ឆតាផ្ទាល់ខ្លួនរបស់គាត់ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីដើម្បីរក្សាស្ថិរភាពនៃនយោបាយចម្រុះក្នុងប្រទេស ស្របពេលដែលលោកធ្លាប់បានថ្លែងការរិះគន់នូវសារនយោបាយធ្ងន់់់ៗជាច្រើន ដែលបង្កឱ្យមាននូវមតិខ្វែងគ្នាមួយចំនួនលើក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលដោយបុរសវ័យ ៦៧ឆ្នាំរូបនេះ ជាពិសេសគឺពាក់ព័ន្ធនឹងអតីតភាពរបស់លោកជាមេដឹកនាំចារកម្មសម្ងាត់របស់ហូឡង់។ 

គួរឱ្យដឹងថា លោក Schoof គឺជានាយករដ្ឋមន្រ្តីដែលជាបេក្ខភាពឯករាជ្យ ពោលគឺលោកពុំតំណាងឱ្យគណបក្សណាមួយឡើយ ហើយនៅក្នុងការស្បថចូលកាន់តំណែង លោក Schoof ធ្លាប់បានសង្កត់ធ្ងន់ថា៖ "លោកគឺជានាយករដ្ឋមន្រ្តីសម្រាប់ប្រជាជាតិហូឡង់ទាំងមូល ហើយលោកគ្មាន (តំណាង) គណបក្សនយោបាយណាមួយឡើយ"



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក