ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោទឹក K&K Pipe ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតាមបណ្តារោងចក្រឧស្សាហកម្ម។ ដំណើរទស្សនកិច្ចនេះបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន K&K Pipe ដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅក្នុងប្រទេសកម្ពុជា។

លោកបានកោតសរសើរចំពោះក្រុមហ៊ុនដែលបានប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនជំនាញបច្ចេកទេសក្នុងវិស័យ ទឹកស្អាត។

លោកបានលើកឡើងថា៖​ "ដោយប្រើបំពង់ចែកចាយទឹកដែលមានគុណភាពខ្ពស់ ដូចបំពង់ដែលផលិតដោយក្រុមហ៊ុន K&K Pipe ប្រតិបត្តិករទឹកស្អាតសាធារណៈ និងឯកជន អាចកាត់បន្ថយអត្រាបាត់បង់ទឹក និងពង្រឹងសេវាទឹកស្អាតកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ និងឧស្សាហកម្ម។ K&K Pipe គឺជាគំរូដែលសហគ្រាសក្នុងស្រុកអាចជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា"។

ដំណើរទស្សនកិច្ចនេះរួមមានការពិនិត្យទីតាំងស្តុកវត្ថុធាតុដើម ខ្សែច្រវាក់ផលិតកម្មទុយោទឹកប្រភេទ HDPE និង LDPE ទីតាំងត្រួតពិនិត្យគុណភាព និងកន្លែងស្តុកផលិតផលសម្រេច។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយសហការជាមួយអង្គភាពនៃក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា​និងនវានុវត្តន៍ ដូចជាមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ, និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងបន្តទៅទីផ្សារក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនបានទទួលរួចហើយនូវស្តង់ដារគុណភាពជាតិ និងកំពុងប្រើប្រាស់សេវាហេថារចនាសម្ព័ន្ធគុណភាពជាតិ។

លោកបានស្នើឱ្យក្រុមហ៊ុនសិក្សាជម្រើសហិរញ្ញប្បទានបន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពឱ្យប្រតិបត្តិករទឹកស្អាតឯកជនទទួលបានហិរញ្ញប្បទានកាន់តែច្រើន ដើម្បីពង្រីកបណ្តាញចែកចាយទឹកស្អាត និងសមត្ថភាពរបស់ពួកគេ។ ឯកឧត្តមបានជម្រាបជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងរៀបចំបង្កើតអង្គភាពបណ្តុះបណ្តាលមួយ និងបានស្នើឱ្យក្រុមហ៊ុន K&K Pipe ចូលរួមសហការ និងគាំទ្រជាស្មារតី និងសម្ភារៈ ដើម្បីផ្តល់​ការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតជាក់ស្តែងឱ្យបានកាន់តែច្រើន។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការម៉ាស៊ីនស្តង់ដារ ISO ចំនួន៩ ដើម្បីផលិតទុយោទឹក សម្រាប់ផ្គត់ផ្គង់វិស័យផ្សេងៗដូចជា ទឹកស្អាត កសិកម្ម ការបូមខ្សាច់ ទូរគមនាគមន៍ និងបណ្តាញឧស្ម័ន។ ជាមួយបុគ្គលិកចំនួន ១៣៣ នាក់ ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិតទុយោប្រភេទ HDPE ទំហំចាប់ពី ២០ម.ម ដល់ ១,០០០ម.ម ប្រវែង ៥,២២៥,២២០ ម៉ែត្រ​ក្នុងមួយខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក