វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ស្ត្រីជនជាតិឥណ្ឌូនេស៉ីបុគ្គលិកជំនាញកុំព្យូទ័រម្នាក់ស្លាប់ ដោយសារគាំងបេះដូង

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២០ និង៤០នាទីយប់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលពត៍មានថា៖ មានករណីមនុស្សស្លាប់ នៅអាគារបុគ្គលិក "ទ្រី ម៉ូលា" ជាន់ទី០៣ បន្ទប់លេខ៨៣០៨ ស្ថិតក្រុម១៥ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សពជនរងគ្រោះឈ្មោះ PUTRI MUTUAL HIDAYAH ភេទស្រី អាយុ ២៨ឆ្នំា ជនជាតិឥណ្ឌូនេស៉ី កើតថ្ងៃទី: ២៧ ធ្នូ ១៩៩៦ មុខរបរ បុគ្គលិកជំនាញក៉ំព្យូទ័រ ។

យោងតាមការបំភ្លឺរបស់មិត្តរួមបន្ទប់ជាមួយជនរងគ្រោះឈ្មោះ ASMAWATI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ីមុខរបរ បុគ្គលិកជំនាញក៉ំព្យូទ័រ បានឲ្យដឹងថា “នាងខ្ញុំសូម ជម្រាបសមត្ថកិច្ចថា នាងខ្ញុំចូលមកប្រទេសកម្ពុជានៅថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ តាមច្រកអន្តរជាតិប៉ោយប៉ែត បានបម្រើការងារជាបុគ្គលិកជំនាញកុំព្យូទ័រនៅកាស៊ីណូមួយកន្លែងឈ្មោះ "គ្រោន" បានប្រហែលមួយឆ្នាំ ទើបនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាងខ្ញុំបានផ្លាស់ការងារមកធ្វើជាបុគ្គលិកជំនាញកុំព្យូទ័រនៅកាស៊ីណូ ទ្រីម៉ូលា និងបានស្នាក់នៅអគារបុគ្គលិកបន្ទប់លេខ៨៣០៨ ជាន់ទីបី ដោយស្នាក់នៅជាមួយមិត្តភក្តិរួមការងារចំនួនបីនាក់ផ្សេងទៀត ប្រហែល០២ខែមុន ជនរងគ្រោះបានប្រាប់ឈ្មោះ ANISAN ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ឲ្យជួយជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីផ្សំថ្នាំមកលេបជាច្រើនដង នៅតែមិនជា លុះនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១២: ០០ នាទីថ្ងៃត្រង់ នាងខ្ញុំបានទៅធ្វើការជាធម្មតា ដោយឃើញជនរងគ្រោះអង្គុយហូបបាយនៅក្នុងបន្ទប់ជាធម្មតាដូចគ្នា រហូតដល់ម៉ោង ១៧:០០នាទី នាងខ្ញុំបានចេញពីធ្វើការត្រឡប់មកបន្ទប់វិញ ក៏ឃើញជនរងគ្រោះដេកផ្ងារនៅលើគ្រែ ពុំកម្រើក នាងខ្ញុំក៏ទៅហៅឈ្មោះ ANISAN មក ពេលនោះនាងបានស្ទាបជនរងគ្រោះ ឃើញថាត្រជាក់ដៃខុសពីធម្មតា ក៏ប្រញាប់ទូរស័ព្ទរកឡានរបស់ក្រុមហ៊ុន ដឹកជនរងគ្រោះទៅមន្ទីរសម្រាកព្យាបាលសេតេ ពេលដល់ពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យចង្វាក់បេះដូង និងជិពចររួច ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់ប្រហែលពីរម៉ោងហើយ ឮបែបនេះប្រធានក្រុមមិនអស់ចិត្ត ក៏បានដឹកជនរងគ្រោះបន្តទៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ ដើម្បីពិនិត្យបន្ត ពេលមកដល់មន្ទីរពេទ្យភ្លាម ក្រុមគ្រូពេទ្យបានចេញមកពិនិត្យជនរងគ្រោះនៅលើឡាន ដោយប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយក្រុមគ្រូពេទ្យបានបន្តប្រាប់ទៀតថា ព្រោះជនរងគ្រោះបានស្លាប់នៅអគារបុគ្គលិក ដូច្នេះត្រូវបញ្ជូនជនរងគ្រោះត្រឡប់ទៅអគារវិញ នឹងលើកសពជនរងគ្រោះមកដាក់ក្នុងបន្ទប់សម្រាកវិញ មួយសន្ទុះក្រោយមកក៏ឃើញមានសមត្ថកិច្ចបានមកដល់តែម្តង។

នាងខ្ញុំសូមបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដោយពុំសូវឃើញទៅមន្ទីរពេទ្យ និងលេបថ្នាំជាប្រចាំឡើយ ក្រៅពីនោះនាងខ្ញុំពុំដឹងអ្វីទៀតឡើយ។

ក្រោយពីសម្តកិច្ចជំនាញ របស់ការិយាល័យ បច្ចេកទេស និងវិទ្យាសាស្រ្ត ធ្វើការពិនិត្យ កោសល្យវិច្ច័យលើសាកសព និងយោងការបំភ្លឺរបស់មិត្តភក្តិជនរងគ្រោះ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះ ស្លាប់ដោយសារ ‘ជំងឺគាំងបេះដូង’ ដោយសារជនរងគ្រោះធ្លាប់មានជំងឺគាំងបេះដូង។

បច្ចុប្បន្នសពត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅសាលតម្គល់សព នៃមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ (ចំការចេក) ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក