ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក កែ គឹមយ៉ាន ៖ សន្តិភាព និងរាល់សមិទ្ធផលនានាក្នុងពេលបច្ចុប្បន្ន បានមកពីការយកអាយុជីវិតធ្វើជាដើមទុនរបស់ថ្នាក់ដឹកនាំគណបក្ស និងជនរួមជាតិកម្ពុជា

បន្ទាយមានជ័យ ៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលេីកឡេីងថា សន្តិភាព និងរាល់សមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំគណបក្ស អង្គការចាត់តាំង គណបក្សគ្រប់ថ្នាក់ យុទ្ធជន យុទ្ធនារី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិយើងច្រើនឥតគណនាដើម្បីជាតិមាតុភូមិ និងជីវិតរស់នៅរបស់ខ្លួន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីបណ្តាប្រទេសជាមិត្ត និងសហគមន៍ អន្តរជាតិ។

លោក កែ គឹមយ៉ាន បានលេីកឡេីងបែបនេះនៅក្នុងឱកាសប្រារព្ធមីទ្ទីង អបអរសាទរខួបទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលមានក្រុមការងារ សមាជិក-សមាជិកាបក្សទាំង៩ក្រុង-ស្រុក ចូលរួមសរុបជាង៨០០នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោក កែ គឹមយ៉ាន ក៏បានបញ្ជាក់ទៀតថា យេីងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យអនុភាព ប្រតិកិរិយាណាមកបំផ្លាញបានឡើយ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនឡើង ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពេលមុនទៀត ។ លើមាគ៌ានៃជ័យជម្នះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិឆ្លងកាត់ដំណាក់កាលនានាដ៏ លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ប៉ិនប្រសប់ និងភាពអង់អាចបំផុត។ សម្តេចតេជោ គឺជាស្នូល ដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក