ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អត្តពលិកមានពិការភាពអាហ្វហ្គានីស្ថានពីរនាក់ បង្ហាញខ្លួននៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក

ជប៉ុន៖ គណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានឱ្យដឹងនៅថ្ងៃទី២៨ ខែសីហាម្សិលមិញនេះថា អត្តពលិកមានពិការភាពរបស់អាហ្វហ្គានីស្ថាន ២នាក់ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ និងត្រៀមប្រកួតប្រជែង ក្រោយជម្លៀសខ្លួនចេញពីប្រទេសកំណើតរបស់ខ្លួនកាលពីពេលថ្មីៗ។

អត្តពលិកជាជនមានពិការភាព ២រូបគឺ កីឡាករ Hossain Rasouli និងកីឡាការិនី Zakia Khudadadi បានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុន និងបន្តដំណើរទៅកាន់ប្រទេសបារាំង ដើម្បីគេចចេញពីស្ថានភាពដែលកំពុងយ៉ាប់យ៉ឺននៅប្រទេសខ្លួន ក្រោយការចូលកាន់តំណែងពីក្រុមសកម្មប្រយុទ្ធឧទ្ទាម តាលីបង់។

គួរឱ្យដឹងថា មុននឹងមកដល់ប្រទេសជប៉ុន នាទីក្រុងតូក្យូសម្រាប់ការប្រកួតប៉ារ៉ាឡាំពិកនេះ អត្តពលិកទាំងពីរបានស្នាក់នៅក្នុងមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្រសួងកីឡាប្រទេសបារាំងមួយសប្តាហ៍ផងដែរ។ 

កីឡាការិនី Zakia Khudadadi នឹងត្រូវប្រកួតលើប្រភេទវិញ្ញសារកីឡាតេក្វាន់ដូ K-44 ទំងន់ ៤៩គីឡូក្រាម នាថ្ងៃទី២ ខែកញ្ញា ហើយកីឡាករ Hossain Rasouli នឹងត្រូវប្រកួតលើប្រភេទវិញ្ញសាររត់ចំងាយ ៤០០ម៉ែត្រ T47 នាថ្ងៃទី០៣ ខែកញ្ញា។

ការប្រកាសរបស់គណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)នេះបានបង្កការភ្ញាក់ផ្អើលខ្លាំងសម្រាប់មជ្ឈដ្ឋានអន្តរជាតិ ត្បិតដំបូងឡើយគេដឹងថាអត្តពលិកទាំងពីរនាក់នេះ ទំនងជាត្រូវជាប់គាំង និងមិនអាចចាកចេញពីប្រទេសបានឡើយក្រោយការចូលកាន់អំណាចរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ហើយក្រោយពីទទួលដំណឹងថាអត្តពលិកទាំងពីររូបនេះបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានដោយសុវត្ថិភាព គណៈកម្មការប្រកួតក៏មិនទាន់បញ្ជាក់ពីការប្រកួតរបស់ពួកគេដែរ ដោយលើកឡើងពីហេតុផលសុវត្ថិភាព និងភាពកក់ក្តៅសម្រាប់អត្តពលិក តែក្រោយមកក៏បានប្រកាសពីការចូលរួមប្រកួតប្រជែងរបស់អត្តពលិកទាំងពីរនេះវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក