ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វរសេនីយ៍​ទោ​ ហេង​ ពិសិដ្ឋ​​ ត្រូវបានទទួលពិន័យ និងយកទៅបញ្ឈរជើងក្រោយហេតុការណ៍បើកបររថយន្តបែបទំនើង

ភ្នំពេញ៖ នៅទីបំផុត​វរសេនីយ៍​ទោ​ ហេង​ ពិសិដ្ឋ​​ អនុប្រធាន​នាយកដ្ឋាននៃនាយកដ្ឋាន​អង្គរក្ស​ របស់អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ ត្រូវបាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យដាក់ពិន័យ និងយកទៅបញ្ឈរជើងនៅអង្គភាពក្រោយពេល​បើករថយន្តបង្កឱ្យ​ស្ទះ​ចរាចរណ៍​ពេញផ្លូវ​កណ្តាលរាជធានីភ្នំពេញ និងចុចស៊ីផ្លេមុខមន្ទីរពេទ្យ ប្រើពាក្យសម្តីគ្មានសុជីវធម៌ មើលងាយនគរបាលសណ្តាប់ធ្នាប់ក្នុងពេលកំពុងសម្រួលចរាចរណ៍ កាលចុង​ខែ​មិថុនាកន្លងទៅថ្មីៗនេះ។

វរសេនីយ៍​ទោ​ ហេង​ ពិសិដ្ឋ​​ បានទទួលរងការរិះគន់ជាច្រើនពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គម ដោយថាវរសេនីយ៍​ទោ​រូបនេះជាបុគ្គល​គ្មានសីលធម៌ អាងអំណាច​ធ្វើឱ្យកក​ស្ទះ​ចរាចរណ៍​ពេញផ្លូវ​ តាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី ក្បែរមន្ទីរពេទ្យកុមារជាតិ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក