ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បដិសេធបណ្តឹងសុំនៅក្រៅឃុំដែលធ្វើឡើងដោយមេធាវីលោក នី ណាក់

រាជធានីភ្នំពេញ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត បានសម្រេចមិនអនុញ្ញាតឱ្យជនជាប់ចោទឈ្មោះ នី ណាក់ ភេទប្រុស នៅក្រៅឃុំបណ្ដោះអាសន្ន តាមពាក្យស្នើសុំនៅក្រៅឃុំរបស់លោក ជួង ជូងី ជាមេធាវីការពារសិទ្ធិឡើយ ដោយមេធាវីការពារសិទ្ធិរបស់ជនជាប់ចោទបានអះអាងថាកូនក្ដីរបស់ខ្លួនមានជំងឺប្រចាំកាយ។ 

នៅក្នុងសវនាការពិភាក្សាលើពាក្យសុំនៅក្រៅឃុំនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការក្នុងសំណុំរឿងនេះ បានផ្តល់យោបល់បដិសេធដោយលើកហេតុផលសំខាន់ៗចំនួន ២ គឺទី១៖ នៅក្នុងមន្ទីរអប់រំកែប្រែ និងមណ្ឌលឃុំខ្លួនសុទ្ធតែមានក្រុមគ្រូពេទ្យប្រចាំការ និងទី២៖ ជនជាប់ចោទរូបនេះធ្លាប់ជាប់ពន្ធនាគារម្តងហើយ ដែលនេះគឺជាករណីមិនរាងចាល ដូច្នេះតំណាងអយ្យការសុំបដិសេធលើការស្នើសុំនៅក្រៅឃុំដែលធ្វើឡើងដោយមេធាវីការពារសិទ្ធិជនជាប់ចោទនៅពេលនេះ។ 

គួររំឮកថា លោក ញឹម ពិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន និងបញ្ជូនទៅសំណុំរឿងក្នុងករណីចោទប្រកាន់លើឈ្មោះ នី ណាក់ ពីបទល្មើស ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម, បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង កាលពីថ្ងៃទី១២ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៨៨, មាត្រា៣០៧, មាត្រា៤៩៥​ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ 

គួរបញ្ជាក់ផងដែរថា ឈ្មោះ នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងហើយកាលពីឆ្នាំ២០២០ និងទើបតែចេញពីពន្ធនាគារកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ប៉ុណ្ណោះ ដោយកាលណោះតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ ពីបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក