ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ

ភ្នំពេញ ៖ កម្ពុជាបានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយក្នុងការជំរុញវិស័យទេសចរណ៍ ដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ផ្លូវការ ។ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមប្រឹក្សាភិបាល បន្ទាប់ពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលថ្មីៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សេចក្តីសម្រេចនេះត្រូវបានប្រកាសជាផ្លូវការកាលពី ថ្ងៃ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤។

ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សុខេន ជាប្រធាន ប្រមូលផ្តុំតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន៨ និងវិស័យឯកជនចំនួន៧ ដែលរួមមានភាគីពាក់ព័ន្ធដ៏មានឥទ្ធិពលនៅក្នុងទិដ្ឋភាពទេសចរណ៍ដ៏រស់រវើករបស់កម្ពុជា។ គោលបំណងចម្បងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា គឺដើម្បីពង្រីកការទាក់ទាញទេសចរណ៍ជាសាកលរបស់កម្ពុជា ដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យឱ្យបានទូលំទូលាយ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍គោលដៅដែលមានសារៈសំខាន់សម្រាប់កំណើនប្រកបដោយចីរភាព។

ក្រុមប្រឹក្សាភិបាលនេះនឹងដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ "រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកល លោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធ្វើយ៉ាងណាធានាឱ្យកម្ពុជាទទួលបាននូវនិរន្តរភាព បិរយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា។ ការដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានឹងចូលរួចំណែក យ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ឬ «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍សម្រាប់វិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខនិងរស់រវើក។

ដំណើរការជាវេទិកាសហការ CTB មានគោលបំណងជំរុញឱ្យមានការចូលរួមដ៏រឹងមាំរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។ វាសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមក្នុងការផ្តល់មូលនិធិ ជំនាញបច្ចេកទេស និងយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការទេសចរណ៍សកល និងក្នុងតំបន់ ដើម្បីធានាបាននូវការសម្របខ្លួន និងភាពធន់។

វិស័យទេសចរណ៍បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា រួមជាមួយនឹងវិស័យសំខាន់ៗដូចជា កាត់ដេរ ស្បែកជើង ការនាំចេញទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។

យោងតាមក្រសួងទេសចរណ៍ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២.១១លាននាក់ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤ ពោលគឺកើនឡើង ២២ភាគរយគួរឱ្យកត់សម្គាល់ពីចំនួន ១.៧២លាននាក់ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ទេសចរណ៍ដែលឈានមុខគេក្នុងកំណើននេះ រួមមានភ្ញៀវទេសចរណ៍ប្រទេសថៃ វៀតណាម និងចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក