ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

West Ham ប្រកាសទិញបានខ្សែការពារ Kurt Zouma ពី Chelsea

អង់គ្លេស៖ ក្លិបតោខៀវ Chelsea និង West Ham United បានព្រមព្រៀងលើកិច្ចសន្យាផ្ទេរខ្សែការពារ Kurt Zouma ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។ 

ជុំវិញលក្ខខណ្ឌ និងតម្លៃផ្ទេរមិនត្រូវបានក្លិបទាំងពីរទម្លាយជាសាធារណៈឡើយ ប៉ុន្តែបើតាមប្រភពពីសារព័ត៌មានអង់គ្លេសជាច្រើនបានចុះផ្សាយថា Zouma ដែលបានផ្ទេរចេញពីម្ចាស់ជើងឯក Champions League នេះក្នុងតម្លៃប្រមាណ ២៥លានផោន។

លោក David Moyes អ្នកចាត់់ការក្លិប West Ham បាននិយាយថា៖ "Zouma គឺជាកីឡាករដែលយើងតែងតែតាមដានរហូតកន្លងមក ហើយយើងពិតបានធ្វើការងារច្រើនដើម្បីឱ្យកិច្ចសន្យាផ្ទេរនេះកើតមានឡើង។ ខ្សែការពាររូបនេះ តែងតែស្ថិតក្នុងបញ្ជីរបស់យើងរហូតមក ហើយយើងពិតជារីករាយដែលពេលនេះគេក្លាយជាកីឡាកររបស់យើង"។

គួរបញ្ជាក់ថា Kurt Zouma បានបង្ហាញខ្លួនសរុប ៣៦ប្រកួតគ្រប់ក្របខណ្ឌជាមួយ Chelsea រដូវកាលមុន ដោយជួបក្លិបឈ្នះពាន Champions League និងបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Premier League។

Zouma គឺជាអតីតកីឡាកររបស់ក្លិបបារាំង St Etienne ដែលបានផ្ទេរមកទឹកដីអង់គ្លេសក្នុងឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ១៥លានអឺរ៉ូ និងធ្លាប់ត្រូវបាន Chelsea ដាក់ឱ្យក្លិបមួយចំនួនខ្ចីជើងរួមមាន Stoke City និង Everton​ ជាដើម។

Zouma នឹងត្រូវបង្ហាញខ្លួនជាមួយ West Ham សម្រាប់ការប្រកួត Premier League ទល់នឹង Southampton នាថ្ងៃទី១១ ខែកញ្ញា ក៏ដូចជាបបង្ហាញខ្លួនជាមួយក្លិបក្នុងពូល H ទល់នឹងក្លិប Genk, Rapid Wien និង Dinamo Zagreb នៃពាន UEFA Europa League៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក