ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹកថ្ងៃចន្ទនេះ លោក គួច ចំរើន នឹងត្រូវបានប្រកាសឱ្យចូលកាន់តំណែងអភិបាលខេត្តកណ្ដាលជាផ្លូវការ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដានេះ លោក គួច ចំរើន នឹងថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ-ស្ថាប័ននានាទូទាំងខេត្តកណ្ដាល នឹងចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

គួររំឮកថា លោក គួច ចំរើន ជាមន្រ្តីរាជការ និងថ្នាក់ដឹកនាំដ៏មានបទពិសោធន៍ និងធ្លាប់បាន​កាន់មុខតំណែងជាច្រើនរួមមាន៖ អភិបាលរងខណ្ឌចំការមន (ពីឆ្នាំ១៩៩៩-២០០៤), អភិបាលខណ្ឌមានជ័យ ​(ពីឆ្នាំ ២០០៤-២០១៤), អភិបាលខណ្ឌដូនពេញ (ពីឆ្នាំ ២០១៤-២០១៦), អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ (ពីឆ្នាំ ២០១៦-២០១៧), អភិបាលខេត្តកំពង់ចាម (ពីខែមិថុនា ឆ្នាំ២០១៧-ខែមិថុនា ២០១៩) និងអភិបាលខេត្តព្រះសីហនុ (ពីខែមិថុនា ឆ្នាំ២០១៩-ខែមិថុនា ឆ្នាំ​២០២៤​)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លោក គួច ចំរើន ឱ្យផ្ទេរមុខតំណែងភារកិច្ចពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  មកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ ដែលត្រូវបានត្រាស់បង្គាប់ឱ្យកាន់តំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក