ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមបណ្ដារាជធានី-ខេត្ត

រាជធានីភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមបណ្ដារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។

គណៈកម្មការនេះមានភារកិច្ច៖

- អនុវត្តភារកិច្ចដែលមានចែងក្នុងចរាចរណ៍ណែនាំលេខ ០៧ សរណន របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩

-បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទនិងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្ដារាជធានីខេត្ត។

-ប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានីខេត្តធ្វើការចុះបង្ក្រាបជាក់ស្ដែងតាមគោលដៅដែលបានរកឃើញនិងកំណត់ដោយប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការចុះសហការសម្របសម្រួលប្រតិបត្តិការជាក់ស្ដែងឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។

-ចាប់បញ្ជូនជនល្មើសនិងវត្ថុតាងព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យទោសតាមច្បាប់ជាធរមានក្នុងករណីជនល្មើសជាជនបរទេសអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីដែលមានចែងក្នុងច្បាប់នៃពីអន្តោប្រវេសន៍

-ប្រធានគណៈកម្មការត្រូវដឹកនាំកិច្ចប្រជុំបូកសរុបដកស្រង់បទពិសោធន៍និងលើកទិសដៅផែនការរៀងរាល់សប្តាហ៍

- ប្រធានគណៈកម្មការត្រូវរាយការណ៍ស្នើសុំយោបល់ដឹកនាំជាប្រចាំពីលោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេចនិងស្នើសុំមតិដឹកនាំបន្ត។

សូមអានខ្លឹមសារនៃលិខិតបង្គាប់ការដូចខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក