ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក កែ គឹមយ៉ាន ជំរុញទៅដល់ក្រុមប្រឹក្សាជាប់ឆ្នោតក្នុងអាណត្តិទី៤ បន្តដោះស្រាយបញ្ហាដែលនៅសេសសល់បម្រើសំណូមពរប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ

បន្ទាយមានជ័យ ៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ សាលប្រជុំធំ មន្ទីរបក្សខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៤។ 

លោក កែ គឹមយ៉ាន បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤កាលពីពេលថ្មីៗនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលបានបញ្ជាក់នូវភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ឯកឧត្ដម បន្តទៀតថា ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកន្លងមកបានបង្ហាញនូវការគាំទ្រ លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសមានការរីកចម្រើនឥតឈប់ឈរ ប្រជាជនបានរស់នៅប្រកបដោយភាពសុខសាន្ត សេរីភាព មានជីវភាពកាន់តែប្រសើរឡើង។ 

ជាមួយគ្នានោះលោក ក៏បានធ្វើការជំរុញទៅដល់ក្រុមប្រឹក្សាជាប់ឆ្នោតក្នុងអាណត្តិទី៤ ត្រូវបន្តភារកិច្ច និងការទទួលខុសត្រូវកាន់តែធំបន្ថែមទៀតក្នុងការដឹកនាំដោះស្រាយបញ្ហាដែលនៅសេសសល់បម្រើ សំណូមពរប្រជាពលរដ្ឋ ដែលបានផ្តល់ជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។ បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅគ្រប់ទីកន្លែង គ្រប់មូលដ្ឋានតាមរយៈការពង្រឹងការ

អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានកាន់តែល្អប្រសើរ ។ អនុវត្តវិធានការច្បាប់ឱ្យ បានម៉ឺងម៉ាត់ដើម្បីធានាឱ្យការប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ គ្មានការភ័យខ្លាច៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក