ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

រាជធានីភ្នំពេញ៖ ក្នុងឱកាសដ៏មហោឡារិកនៃការរៀបចំប្រារព្ធមីទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើទៅរាជរដ្ឋាភិបាលថា សូមអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួចអបអរសាទរ នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ក្នុងឱកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា​ ខាងមុខ នៅពេលបើកការដ្ឋាន (សាងសង់ព្រែកជីកហ្វូណនតេជោ) សូមអំពាវនាវឲ្យគ្រប់ទីវត្តអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាង រហូតដល់បាញ់កាំជ្រួចទៅលើមេឃ ហើយយប់ថ្ងៃទី០៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្ដ សម្រេចការអនុវត្ដនូវគម្រោងនេះ»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងនេះនឹងបង្កើតឱកាសរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំសម្រាប់កម្ពុជា ដើម្បីធានាថាកម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា សម្តេចមានជំនឿយ៉ាងមុតមាំថា ព្រែកជីកនេះ នឹងក្លាយជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែម ទៅឱ្យការទប់ស្កាត់ និងរួមចំណែកនូវការប្រែប្រួលអាកាសធាតុ ហើយបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជា។

គួរបញ្ជាក់ថា មីទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជាបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស និងអនុប្រធានគណបក្សទាំង៥រូបរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក