ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ វិសោធនកម្មច្បាប់ព្រហ្មទណ្ឌធ្វើឡើងដើម្បីបំពេញចំណុចខ្វះខាត និងដើម្បីកែសម្រួលទៅតាមស្ថានភាពវិវត្តន៍នៃសង្គម

រាជធានីភ្នំពេញ៖ នៅក្នុងសន្និសីទស្ដីពីករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា នាទីស្តីការក្រសួងយុត្តិធម៌កាលពីម្សិលមិញនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានរំលេចឡើងនូវចំណុចសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ ដែលរួមមានក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា តាមរយៈសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជុំវិញករណីឃាតកម្មដ៏សាហាវនេះ សម្តេចបញ្ជាក់ថា "យើងមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ"។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចធិបតីក៏បានបញ្ជាក់ក្នុងសារដដែលនេះថា៖ "ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ"។ 

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះក៏បានឱ្យដឹងផងដែរថា តាមពិតទៅក្រសួងយុត្តិធម៌ក៏មានគ​ម្រាង និងកំពុងអនុវត្តការងារវិសោធនកម្មច្បាប់ព្រហ្មទណ្ឌរួមមាន ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ ដោយស្របតាមស្មារតីនៃសេចក្ដីសម្រេចក្នុងមហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេសដែលបានធ្វើឡើងកាលពីចុងខែមីនាកន្លងទៅ។ 

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា៖ "អ្នកច្បាប់ទទួលស្គាល់ យើងខ្ញុំទទួលស្គាល់ថា ក្រមព្រហ្មទណ្ឌ ថ្វីត្បិតតែមានច្រើនទំព័រ មានច្រើនមាត្រា ប៉ុន្តែ នៅតែមិនគ្រប់ ដោយត្រូវមានច្បាប់ចេញជាបន្តបន្ទាប់ ហើយទន្ទឹមនឹងនេះ ក៏មានចំណុចខ្វះខាតដែលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣  កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានធ្វើការសម្រេចចិត្តក្នុងការធ្វើវិសោធនកម្មក្រមទាំងពីរ (ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ) នេះឡើងវិញ ដើម្បីបំពេញនូវចំណុចខ្វះខាត និងម្យ៉ាងទៀត ដើម្បីកែសម្រួលឱ្យត្រូវទៅនឹងស្ថានភាពវិវត្តនៃសង្គម និង តម្រូវការរបស់សង្គម ដើម្បីធានាដល់សន្តិសុខ និង សុវត្ថិភាពសាធារណៈ ព្រមទាំងសណ្តាប់ធ្នាប់សង្គម"

គួរបញ្ជាក់ថា ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៩ និងដោយឡែកក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៧ កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក