ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Chelsea អវត្តមានកីឡាករសំខាន់ម្នាក់ ក្រោយជំនួបទល់នឹង Liverpool យប់មិញ

អង់គ្លេស៖ ខ្សែបម្រើឆ្នើមប្រចាំឆ្នាំរបស់ UEFA , N'golo Kante ត្រូវបានអ្នកចាត់ការ Thomas Tuchel របស់ Chelsea បញ្ជាក់ថា កីឡាកររូបនេះបានទទួលរងរបួសក្នុងជំនួប ១-១ ទល់នឹងក្រុមហង្សក្រហមនាថ្ងៃសៅរ៍ ម្សិលមិញនេះ។

នេះមិនមែនជារបួសលើកដំបូងក្នុងរដូវកាលនេះរបស់ខ្សែបម្រើសញ្ជាតិបារាំងខាងលើឡើយ ពោលគឺរូបគេក៏ធ្លាប់ទទួលរងរបួសស្រាលម្តងដែរ អំឡុងការកំដៅសាច់ដុំមុនការប្រកួត UEFA Super Cup ទល់នឹងក្រុម Villarreal នឹងបានអវត្តមានពីការប្រកួតបើកឆាក Premier League ទល់នឹង Crystal Palace ផងដែរ។

សម្រាប់រដូវកាលថ្មី Kante បានបង្ហាញខ្លួនប្តូរចូលក្នុងការប្រកួតទល់នឹង Arsenal កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានផ្លាស់ប្តូរចេញក្រោយការប៉ះទង្គិចទល់នឹងខ្សែប្រយុទ្ធ Sadio Mane នាកីឡដ្ឋាន Anfield យប់មិញនេះ។

គេមិនទាន់ដឹងអំពីស្ថានភាពរបួសចុងក្រោយយ៉ាងណាទេ សម្រាប់ខ្សែបម្រើ N'Golo Kante ប៉ុន្តែស្ថានភាពពិតជាគួរឱ្យព្រួយបារម្ភសម្រាប់ការប្រកួតជម្រុះ World Cup របស់បារាំងនាខែក្រោយនេះ។ ដោយឡែក ក្រោយបញ្ចប់ការប្រកួតយប់មិញ Chelsea នឹងត្រូវសម្រាកសម្រាប់ការប្រកួតអន្តរជាតិ FIFA Day ដោយនឹងចាប់ផ្តើមយុទ្ធនាការ Premier League ជួបជាមួយ Aston Villa និងការប្រកួត UEFA Champions League ទល់នឹងក្លិបរុស្សី Zenit St.Petersburg៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក