ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌បកស្រាយពីមូលហេតុដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានបកស្រាយពីមូលហេតុដែលប្រទេសកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត ដោយថាដោយយោងតាមរដ្ឋធម្មនុញ្ញ និងភាពទំនើបនៃច្បាប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងទៅនឹងអំពើឃាតកម្មដែលប្រព្រឹត្តឡើងដោយ ស្រី ស៊ីណា នៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថាការដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិតដោយយោងតាមរដ្ឋធម្មនុញ្ញ និងភាពទំនើបនៃច្បាប់នៃប្រជាជាតិសម័យទំនើបបច្ចុប្បន្ន មួយវិញទៀតប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា។

លោកថាការប្រើប្រាស់អំពើឃោឃៅដាក់ទណ្ឌកម្មទៅលើជនឧក្រិដ្ឋមិនមែនជាដំណោះស្រាយទេ។

លោកថា៖ «កម្ពុជាក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសឈានមុខគេក្នុងការលុបទោសប្រហារជីវិត។ ការឆ្លើយតបទៅនៅឧក្រិដ្ឋកម្មមួយយើងអាចឆ្លើយតបតាមបែបមួយដែលមិនបង្ហាញពីភាពឃោឃៅ»

លោកបានបញ្ជាក់ថាការប្រើប្រាស់ទណ្ឌកម្មដែលមានភាពឃោរឃៅទៅលើជនឧក្រិដ្ឋក្នុងពេលបច្ចុប្បន្នគឺមិនបង្ហាញពីប្រជាជាតិមួយដែលមានវប្បធម៌ខ្ពង់ខ្ពស់ទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក