
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៣៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១៥ករណី ខណៈអ្នកជំងឺ ៣៤៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩២,២០៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៨៨១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៨,១១៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,៩៣៩ករណី៕