ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើសុំតុលាការកុំឱ្យបញ្ចូលករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោស

រាជធានីភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងយុត្តិធម៌កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានផ្ទាល់ និងទៅកាន់សាធារណជនតាមរយៈការផ្សាយផ្ទាល់យ៉ាងដូច្នេះថា លោកស្នើសុំតុលាការកុំឱ្យបញ្ចូលសំណុំរឿងនៃករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោសលើជនល្មើសរូបនេះ។ 

តាមរយៈសន្និសីទសារព័ត៌មាន លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា៖ "ខ្ញុំស្នើសុំទៅតុលាការ សូមកុំឱ្យបញ្ចូលសំណុំរឿងទាំងពីរនេះទៅជាសំណុំរឿងតែមួយ និងស្នើសុំទៅតុលាការគ្រប់ជាន់ថ្នាក់ (ក្នុងករណីមានបណ្ដឹងច្រើនថ្នាក់) សុំកុំឱ្យមានការអនុវត្តវិធានស្រូបទោស ដើម្បីធានាថាជននេះនឹងត្រូវអនុវត្តទោសតាមសាលក្រម ឬសាលដីកាជាបន្តបន្ទាប់ចំពោះសំណុំរឿងទាំងពីរនេះ ដោយអនុវត្ត (ទោស) ចប់មួយចូលទៅអនុវត្ត (ទោស) ក្នុងសាលក្រមមួយទៀតបន្ត"។ ទន្ទឹមនឹងនេះ លោក កើត រិទ្ធ​ បានថ្លែងអំណរគុណទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីផ្តន្ទាទោសជនល្មើស ស្រី ស៊ីណា និងដើម្បីឱ្យជននេះរងនូវទោសជាអតិបរមាដែលសំណុំរឿងនីមួយៗ និងអាចត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

គួរបញ្ជាក់ថា ចំពោះសំណុំរឿងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងបំបែកករណីនេះជា ០២ (ពីរ) សំណុំរឿង ដោយសំណុំរឿងទី១៖ (ជនរងគ្រោះស្លាប់ពីរនាក់) អយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ និងសំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) អយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក