ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ការធ្វើសន្និសីទសារព័ត៌មានមិនមែនដើម្បីការពារតុលាការនោះទេ តែជាការបំភ្លឺជូនដោយផ្ទាល់អំពីចំណាត់ការផ្លូវច្បាប់ និងវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់លើករណីឃាតកម្មនេះ

រាជធានីភ្នំពេញ៖ លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំការធ្វើសន្និសីទសារព័ត៌មានមួយដោយផ្ទាល់នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ អំពីករណីឃាតកម្មដ៏សាហាវប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា។ ក្នុងសន្និសីទនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងវត្តមានលោក លោកស្រីជាមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ និងវត្តមានអ្នកសារព័ត៌មានយ៉ាងច្រើនកុះករផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ​កើត រិទ្ធ បានបញ្ជាក់យ៉ាងច្បាស់លាស់ទៅកាន់វត្តមានអ្នកសារព័ត៌មានផ្ទាល់ និងសាធារណជនថា ការធ្វើសន្និសីទសារព័ត៌មាននៅពេលនេះមិនមែនដើម្បីការពារតុលាការនោះទេ ប៉ុន្តែជាការបំភ្លឺជូនដោយផ្ទាល់អំពីចំណាត់ការផ្លូវច្បាប់ គោលជំហរ និងវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់លើករណីឃាតកម្មបាញ់ប្រហារដ៏សាហាវនេះ។ 

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្លែងថា៖ "ខ្ញុំគួរតែយកឱកាសនេះដើម្បីបញ្ជាក់ និងឆ្លើយតបទៅនឹងការលើកឡើងមួយដែលថា ក្រសួងយុត្តិធម៌មិនគួរចេញមុខធ្វើសន្និសីទសារព័ត៌មានការពារជំនួសតុលាការនោះទេ ព្រោះតុលាការ គឺជាស្ថាប័នឯករាជ្យ និងជាស្ថាប័នដាច់ដោយឡែកពីក្រសួងយុត្តិធម៌"។ លោកបន្តថា ការឡើងលើកនេះមិនខុសទេ តែក៏វាមិនត្រឹមត្រូវនោះដែរ។ លោក កើត រិទ្ធ បញ្ជាក់ថា៖ "មិនខុសនោះថាទី១. ការធ្វើសន្និសីទសារព័ត៌មាននេះ គឺមិនមែនដើម្បីការពារតុលាការនោះទេ ហើយក៏មិនមានអ្វីត្រូវការពារតុលាការដែរ ព្រោះបើចៅក្រមធ្វើខុស ចៅក្រមបំពានច្បាប់, ចៅក្រមក៏ត្រូវទទួលខុសត្រូវ ទាំងតាមផ្លូវវិន័យ ទាំងតាមផ្លូវច្បាប់ផងដែរ និងទី២. តុលាការ ឬ ចៅក្រម ជាគោលការណ៍ច្បាប់ មិនអាចធ្វើការបកស្រាយជាមួយអ្នកសារព័ត៌មាន ឬ ធ្វើសន្និសីទសារព័ត៌មាន អំពីការសម្រេចសេចក្តីណាមួយនៅក្នុងសំណុំរឿងនោះទេ ព្រោះច្បាប់មិនអនុញ្ញាត ហើយរាល់ការសម្រេចសេចក្តី ត្រូវឆ្លងកាត់តាមនីតិវិធីច្បាស់លាស់ ដែលភាគីពាក់ព័ន្ធក្នុងសំណុំរឿង ប្រើប្រាស់នូវរាល់ទឡ្ហីករណ៍នានាដើម្បីការពារផលប្រយោជន៍របស់ខ្លួនតាមផ្លូវច្បាប់ ហើយការសម្រេចសេចក្តីរបស់តុលាការ គឺច្បាប់ទាមទារឱ្យមានសំអាងហេតុ សំអាងច្បាប់ច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការកាត់សេចក្ដីរបស់ចៅក្រម"

យ៉ាងណាក្ដី លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា ការលើកឡើងនេះមិនត្រឹមត្រូវគឺនៅត្រង់ចំណុចនៃគោលបំណងនៃការធ្វើសន្និសីទសារព័ត៌មាននេះ។ លោក កើត រិទ្ធ ថ្លែងបន្ថែមយ៉ាងដូច្នេះថា៖ "គោលបំណងសំខាន់នៃការធ្វើសន្និសីទសារព័ត៌មាននេះ គឺដើម្បីជម្រាប និងបំភ្លឺជូនដោយផ្ទាល់ដល់បងប្អូនអ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិ អំពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារដ៏សាហាវនេះ និងគោលជំហរ និងវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ។ ករណី នៃការបាញ់ប្រហារនេះ គឺទទួលបានការចាប់អារម្មណ៍ និង ការយកចិត្តទុកដាក់ជាច្រើនពីសំណាក់សង្គមជាតិ ហើយក៏បាននាំគ្នាធ្វើវែកញែកអំពីផ្លូវច្បាប់ ដែលត្រូវយកមកអនុវត្ត ដែលការវែកញែកខ្លះត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ ហើយការវែកញែកខ្លះទៀតគឺធ្វើឡើងតាមអារម្មណ៍ និង ការខឹងសម្បារចំពោះការបាញ់ប្រហារដ៏សាហាវនេះ"

យ៉ាងណាក្ដី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏បានបញ្ជាក់ថា ការវែកញែកទាក់ទងនឹងច្បាប់ ឬ ការចែករំលែកចំណេះដឹងផ្លូវច្បាប់ ដើម្បីបានយល់គ្នាបានកាន់តែច្បាស់ វាក៏ជាផ្នែកមួយនៃការងាររបស់ក្រសួងយុត្តិធម៌ផងដែរ ហើយម្យ៉ាងទៀត នេះក៏ជាសំណូមពររួមរបស់មហាជនសម្រាប់ការយល់ដឹងអំពីច្បាប់ និង ចំណាត់ការផ្លូវច្បាប់ចំពោះសំណុំរឿងឃាតកម្មដ៏សាហាវមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក