ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ខ្ញុំគឺជាអ្នកទទួលខុសត្រូវមុនគេបង្អស់ចំពោះមុខថ្នាក់ដឹកនាំកំពូលទៅលើការអនុវត្តច្បាប់ក្នុងករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយដោយផ្ទាល់ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ជុំវិញករណីឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា។

គួរបញ្ជាក់ថា នៅក្នុងករណីឃាតកម្មដ៏ឃោរឃៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ ហើយសម្តេចបានណែនាំ និងប្រគល់ភារកិច្ចឱ្យលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនានេះថា លោកគឺជាអ្នកទទួលខុសត្រូវមុនគេបង្អស់ចំពោះមុខថ្នាក់ដឹកនាំកំពូល ទៅលើការអនុវត្តច្បាប់ក្នុងករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា។ លោក កើត រិទ្ធ ថ្លែងថា៖ "ខ្ញុំទំនងជានឹងមិនអាចនៅក្នុងវិស័យយុត្តិធម៌ទៀតទេ ប្រសិនបើក្នុងករណី (ឃាតកម្មដោយជនល្មើស ស្រី ស៊ីណា) ជនល្មើសមិនត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ឬប្រសិនបើជនល្មើសត្រូវបានដាក់ទោសត្រឹម ២ ឬ ៣ឆ្នាំ ពោលគឺខ្ញុំជាអ្នកទទួលខុសត្រូវមុនគេ គឺអាចនឹងដើរចេញតែម្តង!"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក