ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុន សែន និយាយលេងហាមមិនឱ្យចៅទី២០ ទៅប្រទេសអាហ្រ្គានីស្ថាន ព្រោះមហាអំណាចកំពុងរត់ចោលប្រទេសនោះដែរ

ភ្នំពេញ៖ និយាយលេងទៅកាន់ចៅទី ២០ ដែលស្លៀកពាក់ទាហ៊ាននិងកាន់កាំភ្លើងជ័រប្រភេទឧបករណ៍សម្រាប់កុមារលេងផងនោះ សម្តេចតេជោបានហាមចៅមិនឱ្យទៅលេងប្រទេសអាហ្រ្គានីស្ថានទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់ចៅទី ២០របស់សម្តេចថា “កុំទៅចៅព្រោះមហាអំណាចកំពុងរត់ចោលអាហ្រ្គានីស្ថាន ចៅទៅក៏ជួយអាហ្គានីស្ថានមិនបានដែរព្រោះប្រទេសមហាអំណាចកំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ ម្យ៉ាងទៀតកាំភ្លើងចៅមិនទំនើបដូចកាំភ្លើងប្រទេសមហាអំណាចទេ។” នេះគឺជាការបង្ហាញសារបែបកំសាន្តរបស់សម្តេចតេជោ នៅមុនម៉ោងអាហារថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៩ តាមរយៈទំព័រហ្វេសបុក។

សម្តេចតេជោ បានប្រាប់បន្ថែមទៅចៅរបស់សម្តេចថា “កុំទៅចៅ នៅជួយតា ប្រឆាំងកូវីដ-១៩ល្អជាង ចៅឆ្លើយថាពេលកូវីដម៉ាក់មិនឱយចេញពីផ្ទះទេលោកតា។ ល្អឡើងវិញ”។

គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃសៅរ៍ ទី២៨ ខែសីហា បានយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ជាបណ្តោះអាសន្ន មុននឹងធ្វើដំណើរទៅប្រទេសទី៣ តាមសំណើរអង្គការ The Asia Foundation ប្រចាំកម្ពុជា។

អង្គការ The Asia Foundation បានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា «ដោយផ្អែកលើគោលការណ៍មនុស្សធម៌ មេត្តាពិនិត្យនូវលទ្ធភាពផ្តល់ទិដ្ឋាការ ចូលព្រះរាជាណាចក្រកម្ពុជាដល់បុគ្គលិកអង្គការ The Asia Foundation ប្រចាំប្រទេសអាហ្វហ្កានីស្ថាន ដែលជាពលរដ្ឋអាហ្វហ្កានីស្ថាន និងក្រុមគ្រួសារ សម្រាប់រយៈពេលជាបណ្តោះអាសន្នក្នុងអំឡុងពេល ដែលពាក្យស្នើសុំជាជនភៀសខ្លួនកំពុងតែដំណើរការ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក