ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មីទាំង៨ ចាប់ពីថ្ងៃទី០១ ខែកក្កដា

រាជធានីភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មីទាំង៨ ដែលទើបតែត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។ 

អភិបាលខេត្តទាំង ៨ ដែលនឹងត្រូវចូលកាន់តំណែងនាពេលខាងមុខរួមមាន៖ 

១. លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ។ 
២. លោក ម៉ាង ស៊ីណេត ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោក គួច ចំរើន។ 
៣. លោក ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក វ៉ី សំណាង។
៤. លោក វ៉ី សំណាង ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា។
៥. លោក ប៉ែន កុសល្យ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ជាម ច័ន្ទសោភ័ណ។
៦. លោក មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ប៉ែន កុសល្យ។
៧. លោក នួន ផារ័ត្ន ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសលោក ងួន រតនៈ។ 
៨.  លោក សរ សុពុត្រា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ស្វាយ សំអ៊ាង។

គួរបញ្ជាក់ថា បើតាមតារាងកាលវិភាគនៃកម្មវិធី​ប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មីទាំង៨ នឹងត្រូវធ្វើឡើងនាថ្ងៃទី០១, ថ្ងៃទី០៣, ថ្ងៃទី០៨ និងថ្ងៃទី១១ ខែកក្កដា ដែលកម្មវិធីទាំងស្រុងរួមមាន៖ 

១. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តកណ្ដាល នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ៈ៣០នាទីព្រឹក។
២. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តតាកែវ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២ៈ៣០នាទីរសៀល។
៣. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តកំពង់ស្ពឺ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ៈ៣០នាទីព្រឹក។
៤. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តព្រះសីហនុ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២ៈ៣០នាទីរសៀល។
៥. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តកំពង់ធំ នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ៈ៣០នាទីព្រឹក។
៦. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តឧត្តរមានជ័យ នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២ៈ៣០នាទីរសៀល។
៧. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តត្បូងឃ្មុំ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ៈ៣០នាទីព្រឹក។
៨. ពិធីប្រកាសចូលកាន់តំណែងនៃអភិបាលខេត្តស្ទឹងត្រែង នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២ៈ៣០នាទីរសៀល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក