ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំវិធានការអទិភាពដល់កូនចៅនគរបាល ទាហាន និងអតីតយុទ្ធជន ដើម្បីជ្រើសជាកម្លាំងបន្តវេន។
សម្ដេចលើកឡើងបែបនេះនៅក្នុងខួបទី១៧ នៃទិវាយុទ្ធជនដែលរៀបចំឡើងនូវសាកលវិទ្យាល័យការពារជាតិព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៕