ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទូកនេសាទមួយគ្រឿងទៀតបានលិច ក្នុងផ្ទៃសមុទ្រដោយខ្យល់កន្ត្រាក់និងរលកខ្លាំង ខណៈសមត្ថកិច្ចសង្គ្រោះមនុស្សបាន២នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា ទូកនេសាទមួយគ្រឿងបានលិច ក្នុងសមុទ្រដោយខ្យល់កន្ត្រាក់និងរលកខ្លាំង ប្រហែល ២០០មែត្រ ពីផែសហគមន៍ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយភ្លាមៗត្រូវបានសមត្ថកិច្ចនិងពលរដ្ឋជួយសង្គ្រោះ។

របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ទូកដែលលិចនេះ ប្រភេទអូស បណ្ដោយ ១០.៥០ម៉ែត្រ ទទឹង ២.២០ម៉ែត្រ នៅលេីទូកមានមនុស្សចំនួន ២នាក់ ៖

១-ឈ្មោះ គង់ រ៉ា ភេទ ប្រុស អាយុ ៤៩ឆ្នាំ ម្ចាស់ទូក ជាអ្នកបើកបរទូក ទីលំនៅ ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

២-ឈ្មោះ ភ័ក្ដ្រ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាកម្មករទូក ទីលំនៅ ភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ច បញ្ជាក់ថា ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក