លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពីធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

ថ្លែងនៅក្នុងពិធីនេះ លោក កើត រិទ្ធ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះជ័យលាភីទាំង ១៦០រូប ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបានប្រឡងជាប់ជាស្ថាពរក្លាយជា សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិ តាមរយៈការឆ្លងកាត់ប្រឡងប្រជែងដែលរៀបចំឡើងយ៉ាងតឹងរឹង ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដោយមានការចូលរួមសង្កេតការនៅគ្រប់ដំណាក់កាលនៃការប្រឡងប្រជែង ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងនោះផងដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា “មិនមែនអ្នកមានសមត្ថភាពគឺជាប់នោះទេ គឺត្រូវមានសមត្ថភាពខ្លាំងជាងគេ ទើបជាប់, សមត្ថភាព គឺជាកត្តាកំណត់ជោគវាសនារបស់ប្អូនៗ ស្របតាមគោលការណ៍គុណាធិបតេយ្យ”។

លោកឧបនាយកដ្ឋមន្ត្រី កើត រិទ្ធ ក៏បានណែនាំ និងផ្តាំផ្ញើដល់សិស្សទាំង ១៦០រូប នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នូវ៣ចំណុចដូចខាងក្រោម៖

ទី១- ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ លើផ្នែកទ្រឹស្ដី បច្ចេកទេស ការអនុវត្តជាក់ស្ដែង ការគោរពនូវវិន័យ និងក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងមិត្តភាពល្អ រវាងមិត្តជំនាន់។

ទី២- ការអនុវត្តគោលការណ៍គុណាធិបតី ដោយមានការលើកទឹកចិត្តសិស្ស តាមរយៈការជ្រើសើរើសទីកន្លែងបម្រើការងារ ដោយអនុលោមតាមឧត្តមភាពនៃចំណាត់ថ្នាក់ប្រចាំជំនាន់។

ទី៣- នៅពេលខ្លួនក្លាយជា ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវខ្ពស់ប្រកបដោយក្រមសីលធម៌ ក្នុងនាមជាមន្ត្រីយុត្តិធម៌ ដែលជាបង្អែកដ៏កក់ក្ដៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌ និងចូលរួមលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ព្រមទាំងតាមដាន និងចូលរួមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ឆ្លៀតក្នុងឱកាសនេះដែរ  លោកឧបនាយកដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ និងក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការរៀបចំការប្រឡងប្រជែងដែលបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ជាមួយគ្នានេះ លោកឧបនាយកដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ បន្តអនុវត្តការងាររបស់ខ្លួន ក្នុងការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងការអនុវត្តផែនការសកម្មភាពស្របតាមផែនការដែលបានគ្រោងទុក ជាពិសេសការកៀងគរដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងការសហការរៀបចំជាបាឋកថា វគ្គបណ្តុះបណ្តាលបន្តដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សារការី និងអ្នកអនុវត្តច្បាប់ពាក់ព័ន្ធ៕













ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក