
លោក ប៉ែន កុសល្យ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរមុខតំណែងពីអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងតែងតាំងមកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ផ្ទេរមុខតំណែងលោក ប៉ែន កុសល្យ ពីអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងតែងតាំងមកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព EAC News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ៕