មួយករណីទៀតសមត្ថកិច្ចបន្តសង្គ្រោះមនុស្សបាន៤នាក់ ខណៈលិចទូកនេសាទមួយគ្រឿងទៀត នៅម្តុំកោះថ្មី ខេត្តព្រះសីហនុ!
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០ នាទី ទៀបភ្លឺមានករណីទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៍ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី ។
នៅលើទូកនេសាទនេះមានមនុស្សចំនួន ៤នាក់ មានឈ្មោះដូចខាងក្រោម៖
១ ម្ចាស់ទូកឈ្មោះ សុខ យឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ មានទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២.ឈ្មោះ ហុិច វាសនា ភេទ ប្រុស អាយុ ២៧ឆ្នាំ ទីនៅបច្ចុប្បន្នភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣.ឈ្មោះ ហុិច ហាច ភេទ ប្រុស អាយុ ២២ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤.ឈ្មោះ យ៉ួង គៀរ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
+ សម្ភារៈនៅលើទូករួមមាន ៖
-ទូរស័ព្ទចំនួន ៥គ្រឿង
-ផែនទីចំនួន១
-តេអូរចំនួន១គ្រឿង
-មងបង្គារចំនួន ១២៣ដៃ
-មងក្តាមចំនួន ១២៥ដៃ
-មងបង្កង ១១០ដៃ។
បច្ចុប្បន្ន មនុស្សចំនួន ៤នាក់នៅលើទូកដែលបានលិចត្រូវបានជួយសង្គ្រោះទាំងស្រុងដោយកម្លាំងនគរបាលការពារព្រំដែនទឹកវរៈ២៤០ប៉ុស្តិ៍កោះថ្មី ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯកទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងសហការជួយស្រង់ពីទូកប្រជានេសាទនៅជិតកន្លែងកើតហេតុ ។
ដោយឡែកទូកនិងសម្ភារៈនៅលើទូកបានលិចចូលទៅក្នុងសមុទ្រ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បន្តជួយស្រង់យកមកដីគោកវិញតាមជាក់ស្តែង៕