ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចកំពុងតាមរកជនសង្ស័យករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់នៅទួលគោក

ភ្នំពេញ៖ សមត្ថកិច្ចកំពុងតាមរកជនសង្ស័យម្នាក់ដែលសង្ស័យសម្លាប់សង្សាររបស់ខ្លួននៅផ្ទះជួលមួយកន្លែងក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

រូបភាពពីកាម៉េរ៉ាសុវត្ថិភាពបានបង្ហាញរូបបុរសម្នាក់ពាក់អាវព័ណ៌លឿនបានដើរចេញពីកន្លែងកើតហេតុនៅម៉ោងប្រមាណ ៧និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ដែលជារូបជនសង្ស័យ និងជាសង្សាររបស់ជនរងគ្រោះឈ្មោះ ស៊ុន មករា ហៅនិច។

ម្ដាយជនរងគ្រោះបានប្រាប់ EAC News ថាកូនស្រីរបស់អ្នកស្រីបានខលទូរស័ព្ទទៅកូនស្រីច្បងរបស់គាត់នៅយប់ថ្ងៃទី២២ ខែមិថុនា តែកូនស្រីច្បងបានគេងលក់មិនបានលើករហូតដល់ព្រឹកថ្ងៃទី២៣ ទើបខលត្រលប់វិញតែជនរងគ្រោះមិនបានលើកនោះទេ រហូតធ្វើឱ្យអ្នកស្រីបារម្ភបានឡើងពីខេត្តតាកែវ មករកកូនស្រីរបស់ខ្លួននៅបន្ទប់ជួលតែម្ដង។

អ្នកស្រីបានរៀបរាប់បន្តថាពេលមកដល់បន្ទប់អ្នកស្រីបានឃើញកូនស្រីដេកគ្រប់ភួយ ហើយលុយនៅក្រោមទូរស័ព្ទ ដោយមានការសង្ស័យអ្នកស្រីបានយកឈើទៅឆ្កឹះភួយ ក៏បានឃើញថាកូនស្រីបានស្លាប់ឡើងស្លេកហើយក៏ផ្អើលឆោឡោឡើងតែម្ដង។

តាមការពិនិត្យសាកសពឃើញស្នាមនៅបំពង់ក និងច្រមុះកំពិតដូចជាលក្ខណៈយកខ្នើយទៅសង្កត់លើមុខលើសាកសព។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរកជនសង្ស័យដែលជាសង្សាររបស់ជនគ្រោះដើម្បីសួរនាំតាមនីតិវិធី ខណៈសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក