កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.!
ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានករណីលួ.ចមានស្ថានទម្ងន់ទោ.ស (កា.ប់យកម៉ូតូ) នៅត្រង់ចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុកដាឌ្រីម ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំ.បិ.តផ្គាក់កា.ប់ប្ល.ន់យកម៉ូតូម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ឆ្នាំផលិត២០១៩ ផ្លាកលេខ1E-3901 ០១គ្រឿង ពីជនរងគ្រោះឈ្មោះ សូសន្ទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បណ្តា.លឲ្យជនរ.ងគ្រោះរ.ងរបួ.សស្រាល។ បន្ទាប់ពីធ្វើសកម្មភាពរួ.ចជនសង្ស័.យខាងលើបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័.យ។
លុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តដឹកនាំសហការរហូតឃា.ត់ខ្លួនបានជនសង្ស័.យចំនួន០៣នាក់៖
*ទី១៖ ឈ្មោះ លី លាងហេង ភេទប្រុស
*ទី២៖ ឈ្មោះ គង់ ទីន ភេទប្រុស
*ទី៣៖ឈ្មោះ មុំ សីហៈ ភេប្រុស
ឃា.ត់ខ្លួនបានត្រង់ចំណុចក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័.យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំ.បិ.តផ្គាក់កា.ប់ប្ល.ន់យកម៉ូតូពីជនរ.ងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័.យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕