អដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាមចំនួន៤១អដ្ឋិធាតុ ត្រូវបានប្រគល់ជូនភាគីវៀណាម ដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍ជំហាន ២ ដំណាក់កាលទី២៣
បន្ទាយមានជ័យ ៖ អដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាមចំនួន៤១អដ្ឋិធាតុ ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅខេត្តបន្ទាយមានជ័យជ័យ ត្រូវបានប្រគល់ជូនអាជ្ញាធរប្រទេសវៀតណាម ដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍ជំហាន២ ដំណាក់កាលទី២៣ (រដូវប្រាំង២០២៣-២០២៤)។
ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ត្រី ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ភាគីវៀតណាមលោកវរសេនីយ៍ឯកបំរ៉ុង ផាន វ៉ាន់ឡុង ប្រធាននយោបាយក្រុមK71 ខេត្តតៃនិញ។
ក្នុងពិធីប្រគល់និងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនោះដែរ ក៏មានការរៀបចំពិធីតាមបែបប្រពៃណីព្រះពុទ្ធសាសនា និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូនដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅក្នុងកម្ពុជា ពិសេសកងទ័ពវៀណាមដែលបានពលីក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ធដែលនឹងធ្វេីមាតុភូមិនិវត្តន៍ទៅប្រទេសកំណេីតនាពេលឆាប់ឆាប់ខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក្រុមK៧១ និងគណៈកម្មការជំនាញខេត្តបន្ទាយមានជ័យ បានឯកភាពវាយតម្លៃលទ្ធផលសកម្មភាពកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ស្វែងរក ជីកគាស់ រុករក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបណ្តាសម័យសង្គ្រាមនៅភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកបន្តថា លទ្ធផលកិច្ចសហប្រតិបត្តិការរវាងក្រុមK៧១ ជាមួយកងការពារ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងការស្រាវជ្រាវ ស្វែងរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្មគ្រ័ចត្តិវៀតណាម ដែលបានពលីជីវិតលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ចាត់ស្វែងរុករកនៅសល់ចំនួន១៧ព័ត៌មាន ៩៣ផ្នូរសព ដែលស្ថិតនៅ០៧លេី០៩ស្រុក/ក្រុង, ១៩លេី៦៧ឃុំ/សង្កាត់ និង១៩ភូមិ(តំបន់) លើភូមិសាស្ត្រក្រុងសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកស្វាយចេក, ស្រុកភ្នំស្រុក, ស្រុកអូរជ្រៅ, ស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន ក៏បានបញ្ជាក់ផងដែរថា ក្នុងកំឡុងសហការប្រតិបត្តិការចាត់តាំងអនុវត្តន៍ក្រុមK៧១ ជាមួយក្រុមកងការពារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានផ្តល់ព័ត៌មានស្រាវជ្រាវ ស្វែងរក រុករកជីកគាស់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ពេលនេះ ជីកគាស់បានចំនួន៤១ អដ្ឋិធាតុយុទ្ធជនលើ ភូមិសាស្ត្រស្រុកព្រះនេត្រព្រះ និងស្រកស្វាយចេក ក្នុងនោះ១.ស្រុកព្រះនេត្រព្រះ រកឃើញ២៨អដ្ឋិធាតុយុទ្ធជនពលី, ២.ស្រុកស្វាយចេក រកឃើញ១៣អដ្ឋិធាតុយុទ្ធជនពលី៕