ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកបន្តបាញ់កំទេចយន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហ៊ូទីចំនួន ៦គ្រឿងទៀតកាលពីយប់មិញ

អន្តរជាតិ៖ យោធាអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា ខ្លួនបានកំទេចយន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហ៊ូទី ចំនួន ៤គ្រឿង និងយន្តហោះ ២គ្រឿងនៅលើដែនសមុទ្រក្រហមរបស់ប្រទេសយេមែន។ គួរឱ្យដឹងថា ក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៉ីរ៉ង់បានបង្ហោះយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម (Red Sea) និងឈូងសមុទ្រអាដេន (Aden) ចាប់តាំងពីខែវិច្ឆិកា  ដោយអះអាងថាសកម្មភាពនេះគឺជាការជួយគាំទ្រដល់ប៉ាឡេស្ទីន ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ 

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសចក្រភពអង់គ្លេស បានឆ្លើយទៅនឹងសកម្មភាពរបស់ក្រុមឧទ្ទាមហ៊ូទីដោយការបង្កើនវត្តមានកងទ័ពជើងទឹកដើម្បីការពារការដឹកជញ្ជូនតាមកប៉ាល់ពាណិជ្ជកម្មលើតម្រាយផ្លូវទឹកដ៏សំខាន់មួយនេះ ក៏ដូចជាក្នុងគោលបំណងវាយប្រហារតបតទៅលើក្រុមឧទ្ទាមនេះផ្ទាល់តែម្តង។ ក្រៅតែពីការបញ្ជាក់របស់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) អំពីការបំផ្លាញយន្តហោះគ្មានមនុស្សបើក និងយន្តហោះរបស់ក្រុមនេះ CENTCOM ក៏ទើបតែបានកំទេចស្ថានីយត្រួតពិនិត្យ និងទីតាំងបញ្ជាពីចម្ងាយដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែនផងដែរ។

យោងតាមទីភ្នាក់ងារសន្តិសុខដែនសមុទ្រដែលគ្រប់គ្រងដោយកងទ័ពជើងទឹកអង់គ្លេសបានឱ្យដឹងថា នៅសប្តាហ៍នេះ កប៉ាល់ពាណិជ្ជករមួយគ្រឿងឈ្មោះ M/V Tutor ត្រូវបានគេជឿថាបានលិចចូលទៅក្នុងសមុទ្រក្រហម បន្ទាប់ពីក្រុមនាវិកត្រូវបានគេជម្លៀសចេញ ក្រោយរងការវាយប្រហារដោយក្រុមហ៊ូទី។ សេចក្ដីរាយការណ៍ដដែលបានឱ្យដឹងថា នាវិកជនជាតិហ្វីលីពីនម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានថ្កោលទោសការវាយប្រហារថ្មីៗលើកប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ដែនសមុទ្រក្រហម ហើយបាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងការដឹកជញ្ជូនពាណិជ្ជកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក