ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងពាណិជ្ជកម្ម៖ រកឃើញថាផ្លែទុរននាំចូលពីក្រៅប្រទេសមួយចំនួនបានជ្រលក់សារធាតុម្យ៉ាងដែលមិនទាន់កំណត់អត្តសញ្ញាណបាន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណីមានការនាំចូលផ្លែទុរេនពីប្រទេសជិតខាងដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មានខាងលើ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប." ចុះស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និង តាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។

យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាងក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។ ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែល នាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការ ប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព សូមផ្តល់ព័ត៌មានឬដាក់ពាក្យបណ្ដឹងមកកាន់ Call Center របស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬលេខទូរសព្ទទំនាក់ទំនងផ្ទាល់របស់អគ្គនាយកដ្ឋាន ក.ប.ប. ០៩២ ៨៣០ ៨៥៦ ឬតាមរយៈ Complaint App ឬបណ្តាញទំនាក់ទំនងសង្គមរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយផ្ទាល់៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក