ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមុខងារសាធារណៈគ្រោងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សានាខែកក្កដាខាងមុខនេះ

រាជធានីភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា​ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គមផ្លូវការនៃក្រសួងមុខងារសាធារណៈនាថ្ងៃទី២១ ខែមិថុនានេះ។ 

បើតាមការបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេកទេសជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា​ ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជាច្រើនរូប។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការធ្វើរបាយការណ៍ពីក្រុមការងារបច្ចេកទេស រួមជាមួយការពិភាក្សាពីទិដ្ឋភាពនានា ដើម្បីឱ្យការប្រឡងប្រជែង ប្រព្រឹត្តទៅកាន់តែល្អប្រសើរស្របតាមនិយាមដែលបានដាក់ចេញ និងស្របតាមគោលការណ៍ដែលធ្លាប់បានអនុវត្តកន្លងមក។ ស្របពេលជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងថា បេក្ខជនចំនួន ៤,០៤១នាក់ ឬស្មើបីដងនៃចំនួនដែលត្រូវជ្រើសរើសជាប់ស្ថាពរចុងក្រោយ (១,៣៤៧នាក់) នឹងត្រូវបានជ្រើសរើស សម្រាប់ការប្រឡងលើកទី១ ដើម្បីជ្រើសសម្រាំងបេក្ខជនចេញពីបេក្ខជនដែលមានសិទ្ធិប្រឡងចំនួនសរុប ៣៨,១៦៨នាក់។

បើតាមការគ្រោងទុក អង្គប្រជុំបានកំណត់កាលបរិច្ឆេទ សម្រាប់ការប្រឡងនៅថ្ងៃទី១៣-១៤ និងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ តាមមណ្ឌលប្រឡងផ្សេងៗគ្នា។ សម្រាប់ព័ត៌មានផ្លូវការបន្ថែម សូមតាមដានការជូនដំណឹងជាបន្តបន្ទាប់ លើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក