រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យបញ្ចប់គោរមងារ ឧកញ៉ា ពីបុគ្គលឈ្មោះ ស្រី ស៊ីណា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលមានឈ្មោះ ស្រី ស៊ីណា បានមានទំនាស់ពាក្យសម្តីគ្នា និងបាញ់ប្រហារទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ចំនួន ២នាក់កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោង៧ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានស្លាប់គឺជាគូដណ្ដឹងនឹងគ្នាមានឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ៕