ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ប្រវត្តិសាស្ត្រដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ

ត្បូងឃ្មុំ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាប្រវត្តិសាស្ត្រដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ។

សម្ដេចបានលើកឡើងមួយបែបនេះនៅក្នុងពិធីរំលឹកខួប៤៧ឆ្នាំទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅតំបន់ x16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចបានលើកឡើងពីសារៈសំខាន់នៃភាពច្បាស់លាស់នៃប្រវត្តិសាស្រ្តដែលថាវានឹងមិនធ្វើឲ្យមានការភាន់ច្រឡំ ឬនឹងអាចបង្កឲ្យមានទំនាស់ជាមួយនឹងប្រទេសជិតខាងនោះទេ។

ជាមួយគ្នានេះក៏សម្ដេចក៏បានរំលឹកពីប្រវត្តិសាស្ត្រមួយចំនួនទាក់ទងជាមួយនឹងតំបន់X16 និងការភៀសខ្លួនរបស់សម្ដេចតេជោដើម្បីធ្វើការសុំជំនួយពីទ័ពវៀតណាមដើម្បីវាយប្រួលរំលំរបបខ្មែរក្រហមផងដែរ។

សម្ដេចបានលើកឡើងថាដោយសារមានថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧នេះ ទើបមានការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានវាយប្រួលរំលំរបបខ្មែរក្រហមឲ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍និងធ្វើឲ្យមានការអភិវឌ្ឍដល់សព្វថ្ងៃ។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណទៅដល់ប្រជាជនខ្មែរគ្រប់រូបដែលបានចូលរួមគាំទ្រទៅដល់នយោបាយសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជានិងបានបន្តគាំទ្រគណបក្សនេះរហូតមកដល់ពេលបច្ចុប្បន្នផងដែរ។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤៧ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការវរសេនាធំក្នុង របបកម្ពុជាប្រជាធិបតេយ្យ និងកម្មាភិបាលជាមនុស្សជំនិតរបស់សម្តេចចំនួន ៤រូបភៀសខ្លួនចេញពីបន្ទាយនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រពីប្រទេសវៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងដំណើរឆ្ពោះទៅរកការស្រោចស្រង់ប្រទេសជាតិ និងជីវិតប្រជាជនកម្ពុជាពីទ្វារមច្ចុរាជនេះ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានឆ្លងកាត់ឧបស័គ្គ និងគ្រោះថ្នាក់យ៉ាងច្រើន។

លោកអ្នកអាចទស្សនាវីដេអូឯកសារ ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ដែលបានរៀបរាប់យ៉ាងលម្អិតពីការធ្វើដំណើរផ្សងគ្រោះថ្នាក់ដើម្បីជាតិមួយនេះរបស់សម្ដេចតេជោ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក