លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

BREAKING NEWS: កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងចំនួន ៩លាននៅថ្ងៃសៅរ៍នេះ

ភ្នំពេញ ៖ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ លោកយាយ ព្រំ កួយ ត្រូវបានក្លាយជាមនុស្សទី៩លានដែលទទួលការចាក់វ៉ាក់ការពារវីរ៉ុស-១៩នៅកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារសូមអបអរសាទរដល់លោកយាយ ព្រំ កួយ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “មកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន១.៩៦៦.៩៣១នាក់ដែលត្រូវចាក់ ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ឬដូសជំរុញនោះទេ។ ប្រសិននិយាយពីតួលេខសរុបយើងចាក់បានលើស១០លាននាក់ដែលប្រម៉ាន៦៥ភាគរយនៃប្រជាជនសរុប១៦លាននាក់។”

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងផងដែរថាលោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរបស់សម្តេចតេជោទៅប្រគល់ជូនលោកយាយ ព្រំ កួយ ដោយផ្ទាល់។

សម្តេចតេជោ បានជូនពរលោកយាយ ព្រំ កួយ និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក