ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុប្រធានទី១ព្រឹទ្ធសភាបញ្ជាក់ប្រាប់ទូតអូស្ត្រាលីប្រចាំអាស៊ានពីជំហរកម្ពុជាចំពោះបញ្ហាតំបន់

ភ្នំពេញ៖ អនុប្រធានទី១ ព្រឹទ្ធសភាលោក ប្រាក់ សុខុន បានបញ្ជាក់ពីជំហរកម្ពុជាក្នុងបញ្ហាតំបន់ដែលមានចំនួនពីរគឺបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាប្រទេសមីយ៉ាន់ម៉ាបញ្ជាក់ទៅកាន់ស្ថានទូតអូស្ត្រាលីប្រចាំអាស៊ាន។

កម្ពុជានៅតែរក្សាជំហរអព្យាក្រឹតនៅលើបញ្ហាប្រឈមសមុទ្រចិនខាងត្បូង និងនៅតែបង្ហាញនូវចេតនាចង់ចូលរួមដោះស្រាយនូវវិបត្តិនៃប្រទេសមីយ៉ាន់ម៉ានេះនាំប្រទេសនេះទៅរកភាពប្រក្រតីនយោបាយឡើងវិញនេះគឺជាការបញ្ជាក់របស់លោក ប្រាក់ សុខុន ចំពោះលោកស្រី Tiffany McDonald ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន។

នៅក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ ទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងអូស្ត្រាលីនៅតែរឹងមាំ និងកាន់តែរីកចម្រើនថែមទៀត ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ជាមួយគ្នានេះផងដែរលោក ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ប្រមាណជាង១ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២២ លើវិស័យសំខាន់ៗមួយ ចំនួនរួមមាន វិស័យអប់រំ កសិកម្ម សុខាភិបាល និងសកម្មភាពមីន ដែលបានរួមចំណែក ឱ្យកម្ពុជាឈានទៅសម្រេចនូវគោលដៅ «កម្ពុជាគ្មានមីន២០២៥»។

ភាគីទាំងពីរបានបន្តពិភាក្សាគ្នាអំពី បញ្ហាប្រឈមនានានៅក្នុងតំបន់រួមមាន បញ្ហាសមុទ្រចិនខាងត្បូងនិងវិបត្តិនៅមីយ៉ាន់ម៉ា។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង អនុប្រធានទី១ព្រឹទ្ធសភាមានប្រសាសន៍ថា កម្ពុជាមិនមែនជាភាគីជម្លោះ ហើយកម្ពុជាបានរក្សាជំហរអព្យាក្រឹតនៅក្នុងបញ្ហានេះ និងបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយទំនាស់ដោយសន្តិវិធីផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ រួមមានអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (1982 UNCLOS) និងសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DoC) ដែលបានអនុម័តនៅកម្ពុជាក្នុង ឆ្នាំ២០០២ ព្រមទាំងបានជំរុញការបញ្ចប់ការចរចារលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (CoC) ឱ្យបានឆាប់ មានខ្លឹមសារស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានេះលោកស្រី Tiffany McDonald បានឆ្លើយតបថា អូស្ត្រាលីក៏មិនមែនជារដ្ឋទាមទារឬក៏ជាភាគីជម្លោះដែរ ហើយអូស្ត្រាលីក៏ប្រកាន់ជំហរដូចនឹងកម្ពុជា ដែលចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ។

ចំពោះបញ្ហានៅមីយ៉ាន់ម៉ាលោក ប្រាក់ សុខុន បានជម្រាប លោកស្រីឯកអគ្គរដ្ឋទូត ថាកម្ពុជាតែងតែមានបំណងក្នុងការជួយជ្រោមជ្រែងស្វែងរកដំណោះស្រាយ ដើម្បីឱ្យមីយ៉ាន់ម៉ា អាចវិលត្រឡប់ទៅរកប្រក្រតីភាពនយោបាយឡើងវិញ។

លោកថា៖ «ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយនឹង ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរយោបល់និង ស្វែងយល់បន្ថែមពីស្ថានភាពជាក់ស្តែង»។

មុននឹងបញ្ចប់លោក ប្រាក់ សុខុន ក៏បានជម្រាបជូនលោកស្រី Tiffany McDonald ផងដែរអំពីតួនាទីរបស់ព្រឹទ្ធសភាកម្ពុជាក្នុងនីតិកាលទី៥នេះ ជាពិសេសក្នុងការ ជំរុញការទូតសភា ដែលជាអាទិភាពមួយរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាអ្នកការទូតជាន់ខ្ពស់ទី១របស់កម្ពុជាក្រោយឆ្នាំ១៩៧៩។ អាស្រ័យហេតុនេះ ព្រឹទ្ធសភាកម្ពុជានឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការបរទេសរបស់កម្ពុជា ដើម្បីពង្រឹងមិត្តភាពជាមួយមិត្តចាស់ និងបង្កើនមិត្តថ្មី។

អនុប្រធានទី១ ព្រឹទ្ធសភាលោក ប្រាក់ សុខុន បានបន្តថា បច្ចុប្បន្ននេះ ព្រឹទ្ធសភាកំពុងដឹកនាំការងារក្នុងក្របខ័ណ្ឌអន្តរសភាមួយ ចំនួន ដែលក្នុងនោះរួមមានក្របខ័ណ្ឌសភាប្រើភាសាបារាំង (Association Parlementaire Francophone) ហើយនៅខែកក្កដានេះលោក នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភាកម្ពុជាចូលរួមក្នុងមហាសន្និបាត APF លើកទី៤៩ នៅប្រទេសកាណាដាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក