ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពីភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅសាធារណរដ្ឋសិង្ហបុរី

រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅ សាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ សមភាគីសិង្ហបុរី ដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនេះ បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើន ទាំងផ្នែកនយោបាយការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយកម្ពុជា និងសិង្ហបុរីបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។

សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៥ និងជាលើកទី៥ ក្នុងតំបន់អាស៊ានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញបេសកកម្មការទូតដ៏សកម្មក្លៀវក្លា ដោយបាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើន ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសគឺដើម្បីលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក