
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសិង្ហបុរី
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋសិង្ហបុរី មកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយសុខសុវត្ថិភាពវិញហើយនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រមជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈក្រោយចំណាយពេលពីរថ្ងៃក្នុងការបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗនៃប្រទេសសិង្ហបុរីរួចរាល់។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនាថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមិថុនានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗជាច្រើនរបស់សិង្ហបុរីរួមមាន លោក ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី, លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរី, លោកទេសរដ្ឋមន្រ្តី លី សៀនឡុង អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានអ្នកចូលរួមប្រមាណជា ៥០០នាក់ ដែលជាការលើកទឹកចិត្ត និងបើកឱកាសសម្រាប់កិច្ចការធុរកិច្ចនៅកម្ពុជាផងដែរ។
សូមអានខ្លឹមសារលម្អិតពិស្ដារនៃសេចក្ដីប្រកាសព័ត៌មានរបស់់ក្រសូងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាដូចមានខាងក្រោម៖