ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវសារមួយនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អមជាមួយរូបភាពកូនសម្ដេចធិបតី២រូប ដោយបានលើកឡើងថាពីអារម្មណ៍មួយដែលចៅៗកាន់តែធំ។
សម្ដេចតេជោបានលើកឡើងថា៖ «មើលមុខស្រីលក្ម័និងស្រីមាសស្ទើរតែមិនស្គាល់។ បន្តិចទៀតយ៉ា យ៉ានិងម៉ានីសាធំទៀតអស់ចៅនៅជិត ជីវិតឯកោដដែល»។
គួរដឹងផងដែរថាចៅរបស់សម្ដេចតេជោមានចំនួន ២២នាក់៕